លោក សុខ ពុទ្ធិវុធ៖ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី តែងតែវិនិយោគលើការកសាងមូលធនមនុស្សកម្ពុជា ដើម្បីបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសកលលោក

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ បច្ចុប្បន្នក្រោមអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការ តំណាងគ្រឹះស្ថានឧត្តមសិក្សា និងសមាជិក សមាជិកាគណៈកម្មាធិការអាហារូបករណ៍ ប្រធាន អនុប្រធាន សមាជិកក្រុមការងារអាហារូបករណ៍ អ.ម.ត ផងដែរ។

 

ថ្លែងក្នុងឱកាសនេះ លោក សុខ ពុទ្ធិវុធ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តឧបត្ថម្ភគាំទ្រដល់ការសិក្សារបស់ប្អូនៗ ក្មួយៗនិស្សិតទាំងអស់ នាពេលនេះរហូតដល់បញ្ចប់ការសិក្សា គឺការវិនិយោគដ៏ថ្លៃថ្លាលើការកសាងមូលធនមនុស្សកម្ពុជាដ៏រឹងមាំ ដែលប្រកបដោយចំណេះដឹង និងចំណេះធ្វើជាក់ស្តែង ដើម្បីបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងសកលលោក។

...

 

សូមបញ្ជាក់ផងដែរថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការសម្របសម្រួលជាមួយគ្រឹះស្ថានឧត្តមសិក្សា បានបន្តផ្តល់អាហារូបករណ៍ជូនអតីតនិស្សិតអាហារូបករណ៍ព្រីនស៍ សរុបចំនួន ២៩១ អង្គ/នាក់ (ស្រី ១០៨ នាក់)។ បច្ចុប្បន្ន គណៈកម្មាធិការអាហារូបករណ៍ បាននិងកំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង អប់រំ យុវជន និងកីឡា បណ្តាគ្រឹះស្ថានឧត្តមសិក្សា ដើម្បីធ្វើបច្ចុប្បន្នភាពនិស្សិតក្នុងប្រព័ន្ធឌីជីថលរបស់គណៈកម្មាធិការអាហារូបករណ៍ សំដៅធ្វើយ៉ាងណាឱ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងក្របខ័ណ្ឌអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងទទួលបានផ្លែផ្លាក្រោយពេលបញ្ចប់ការសិក្សា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print