ទីតាំងពេទ្យឯកជនគ្មានច្បាប់អនុញ្ញាត៨កន្លែងរបស់ជនជាតិចិន ត្រូវបានអាជ្ញាធរខេត្តកណ្ដាល ចុះបិទនៅក្រុងសំពៅពូន

ចែករំលែក៖

ខេត្តកណ្តាល៖ ទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន៨កន្លែងរបស់ជនជាតិចិន នៅក្នុងក្រុងសំពៅពូន ត្រូវបានលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកណ្ដាល អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងសម្រេចបិទជាបណ្ដោះអាសន្ននាពេលថ្មីៗកន្លងទៅនេះ។

 

បើតាមលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្ត បានឱ្យដឹងថា កន្លែងផ្ដល់សេវាសុខាភិបាលដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ អាចជាកន្លែងដែលផ្ដល់សេវាសុខាភិបាលមិនមានគុណភាព គ្មានស្តង់ដារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺ។ ដូច្នេះអ្នកដែលចង់ប្រកបអាជីវកម្មនេះ ត្រូវទៅសុំច្បាប់អនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន មុនពេលខ្លួនបើកទទួលសេវាព្យាបាល បើពុំនោះទេ ម្ចាស់អាជីវកម្ម នឹងប្រឈមផ្លូវ ច្បាប់មិនខាន។

 

ករណីនេះលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលមិនអាចសុំការពន្យល់លម្អិតបានឡើយ។

លោកវេជ្ជបណ្ឌិត ឡូត សុខខឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង ៨កន្លែង ដែលបានបិទរួមមាន៖

*ទី១៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ជ្រៃធំ មានទីតាំងនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន

*ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ចុង ណាន ស្ថិតនៅ ភូមិព្រៃស៊ឹង សង្កាត់សំពៅពូន

*ទី៣៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឆាយ ថុង ស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន

*ទី៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សហគមន៍ មានទីតាំង នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន

*ទី៥៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ជុង ហ័រ មានទីតាំង នៅភូមិព្រែកស៊ីង សង្កាត់សំពៅពូន

*ទី៦៖ មន្ទីរពេទ្យ ជ្រៃធំ ហ័រហ្កាំង ស្ថិតនៅ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន

*ទី៧៖ ឱសថស្ថាន អីហ្វឹង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន

...

*ទី៨៖ ឱសថស្ថាន ឡាវ ប៉ាយស៊ីង មានទីតាំងនៅ ផ្ទះគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print