ខេត្តឧត្តរមានជ័យ៖ លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថ្មីៗនេះ បានដឹកនាំប្រតិភូក្រសួងអប់រំ ចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សា និងលេណដ្ឋាន នៅសាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ ក្នុងខេត្តឧត្តរមានជ័យ។
សាលាបឋមសិក្សានេះ កំពុងធ្វើការសាងសង់អគារសិក្សា ចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
...
ជាមួយគ្នានេះ សាងសង់លេណដ្ឋានចំនួន ១ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយ មូលនិធិសាមគ្គី ក្រសួងអប់រំ យុវជន និងកីឡា។ គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សា គីរីវ័ន្ដសែនជ័យ មានទីតាំងស្ថិតនៅ ភូមិគិរីវ័ន្ដ ឃុំកូនគ្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ៕
ដោយ៖តារា










