នគរបាលស្រុកអង្គស្នួលបង្រ្កាបករណី ឆក់កាបូប និងប្រើប្រាស់នូវសារធាតុញៀនឃាត់ជនសង្ស័យម្នាក់ 

ចែករំលែក៖

ខេត្តកណ្ដាល÷ មន្ត្រីនគរបាលស្រុកអង្គស្នួលឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិនានេះថា ករណីឆកកាបូបមួយកើត ឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៥៥នាទី នៅចំណុច ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។

 

ជនរងគ្រោះ ឈ្មោះ សយ ហ៊ុននី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងប្រុយ ឃុំបែកចានស្រុក អង្គស្នួល ។ រីឯជនសង្ស័យឈ្មោះ ឈឺន សុខនាង ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិពាម ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម(+))។

 

វត្ថុតាងចាប់យកគឺម៉ូតូ០១គ្រឿងម៉ាក Suzuki nex ពណ៌ក្រហម សេរីឆ្នាំ២០១៧ ឡើងសេរីទៅឆ្នាំ ២០២៥ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1I-6519(ជារបស់ជនសង្ស័យ)។

 

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះចេញពីធ្វើការងាររោងចក្រ ហើយដើរទៅផ្ទះដើម្បីហូបអាហារថ្ងៃត្រង់។ ក្រោយពេលហូបអាហារួចក៏ដើរសំដៅទៅរោងចក្រវិញ។ លុះពេលជនរង គ្រោះដើរដល់ចំណុចកើតហេតុ ជនសង្ស័យ បានជិះម៉ូតូ១គ្រឿងមកក្បែរជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះតែមិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋនៅក្បែនោះឃាត់ខ្លួន បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។

 

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន និងកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើត ហេតុ និងធ្វើការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំនិងកសាងសំណុំរឿងតាមនីតិវិធី។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន បានធ្វើសកម្មភាពឆក់ការបូបរបស់ជនរងគ្រោះពិតមែន។ ជនសង្ស័យបន្តសារភាពទៀតថា ខ្លួនចេះប្រើប្រាស់គ្រឿងញៀនរយ:ពេល០៣ឆ្នាំមកហើយ។

...

 

ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនិតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print