អ៊ីរ៉ង់ប្រាប់ពិភពលោកឱ្យត្រៀមសម្រាប់ប្រេងក្នុងតម្លៃ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈខ្លួនបាញ់កម្ទេចនាវាពាណិជ្ជកម្ម

ចែករំលែក៖

អន្តរជាតិ៖ អ៊ីរ៉ង់និយាយថា ពិភពលោកគួរតែត្រៀមខ្លួនសម្រាប់ប្រេងក្នុងតម្លៃ ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈកងកម្លាំងរបស់ខ្លួនបានវាយប្រហារនាវាពាណិជ្ជកម្មកាលពីថ្ងៃពុធ១១មីនាសប្ដាហ៍នេះ ហើយទីភ្នាក់ងារថាមពលអន្តរជាតិបានណែនាំឱ្យមានការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រយ៉ាងច្រើន ដើម្បីទប់ស្កាត់វិបត្តិប្រេងដ៏អាក្រក់បំផុតមួយចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

 

សង្គ្រាមបង្កឡើងដោយការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក-អ៊ីស្រាអែលជិតពីរសប្តាហ៍មកនេះ បានសម្លាប់មនុស្សប្រហែល២.០០០នាក់ភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់ ខណៈបានរីករាលដាលដល់ប្រទេសលីបង់ និងបានធ្វើឱ្យទីផ្សារថាមពល និងការដឹកជញ្ជូនសកលចលាចល។

 

ទោះបីជាអ្វីដែលមន្ទីរបញ្ចកោណបានហៅថាជាការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក៏ដោយ អ៊ីរ៉ង់ក៏បានបាញ់ស្រោចទៅលើអ៊ីស្រាអែល និងគោលដៅនៅទូទាំងមជ្ឈិមបូព៌ាកាលពីថ្ងៃពុធ ដោយបង្ហាញថាខ្លួននៅតែអាចវាយបកវិញ។

 

កាលពីថ្ងៃពុធ១១មីនា នាវាបីគ្រឿងត្រូវគេរាយការណ៍ថាត្រូវបានវាយប្រហារនៅក្នុងដែនទឹកឈូងសមុទ្រ ខណៈឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថាកងកម្លាំងពួកគេបានបាញ់លើនាវានៅក្នុងឈូងសមុទ្រដែលមិនស្តាប់បញ្ជា។

 

លោក Donald Trump ដែលមិនទាន់បានប្តេជ្ញាចិត្តចំពោះពេលវេលាកំណត់សម្រាប់ប្រតិបត្តិការយោធា បានលើកឡើងកាលពីថ្ងៃពុធថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សង្គ្រាមនៅឡើយទេ។ក្នុងការជួបជុំមួយនៅរដ្ឋ Kentucky លោកនិយាយថា ពួកលោកបានឈ្នះសង្គ្រាមហើយ ប៉ុន្តែអាមេរិកមិនចង់ត្រលប់ទៅសង្គ្រាមរៀងរាល់ពីរឆ្នាំម្តងវិញនោះទេ។ លោកថា កងកម្លាំងអាមេរិកបានបាញ់កម្ទេចនាវាចម្បាំងអ៊ីរ៉ង់៥៨គ្រឿង ហើយតម្លៃប្រេងនឹងធ្លាក់ចុះ ហើយបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ង់ស្ទើរតែជិតអស់សន្ទុះហើយ។

...

 

មន្ត្រីអាមេរិក និងអ៊ីស្រាអែលនិយាយថា គោលបំណងពួកគេគឺបញ្ចប់សមត្ថភាពអ៊ីរ៉ង់ក្នុងការប្រើប្រាស់កម្លាំងហួសពីព្រំដែននិងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ តម្លៃប្រេង ដែលបានកើនឡើងយ៉ាងខ្លាំងកាលពីដើមសប្តាហ៍ដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះមកត្រឹមប្រហែល៩០ដុល្លារបានកើនឡើងជិត ៥%កាលពីថ្ងៃពុធ ស្របពេលពេលមានក្ដីបារម្ភឡើងវិញអំពីការរំខានដល់ការផ្គត់ផ្គង់ ខណៈសន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់ Wall Street បានធ្លាក់ចុះ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print