លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ សាមគ្គីភាពជំនួសឱ្យការបែកបាក់ ក្តីសង្ឃឹមជំនួសឱ្យការភ័យខ្លាច ហើយជាជំហានដែលនិយាយថាយើងមិនទុកឱ្យស្ត្រី កុមារីនិងគ្រួសារណាម្នាក់ឈរតែម្នាក់ឯងនៅពេលលំបាកឡើយ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ដើម្បីស្ត្រីសន្តិភាព យូរអង្វែងសម្រាប់យើងទាំងអស់គ្នា ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើកថា ៖ ថ្ងៃនេះ យើងដើររួមគ្នាដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា រាល់ជំហានរបស់យើងដើររួមគ្នាដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ជាជំហានដែលនិយាយថាយើងជ្រើសរើសសន្តិភាពជំនួសឱ្យអំពើហិង្សា សាមគ្គីភាពជំនួសឱ្យការបែកបាក់ ក្តីសង្ឃឹមជំនួសឱ្យការភ័យខ្លាច ហើយជាជំហានដែលនិយាយថាយើងមិនទុកឱ្យស្ត្រី កុមារីនិងគ្រួសារណាម្នាក់ឈរតែម្នាក់ឯងនៅពេលលំបាកឡើយ។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បន្តថា ៖ នាងខ្ញុំ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមបន្តរួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព អហិង្សា ការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងដោយសេចក្តីថ្លៃថ្នូរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print