២នាក់ប្តីប្រពន្ធ ត្រូវគេចោទថា បានលួចជ័រកៅស៊ូ ត្រូវគេចាប់វាយបណ្តាលឲ្យរងរបួស ហើយស្រ្តីជាប្រពន្ធសន្លប់ស្តូកស្តឹង មុនពេលបញ្ជូនមកដល់ផ្ទះ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ : តាមរយៈបណ្ដាញសង្គមបានបង្ហោះនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា,  មានករណី២នាក់ប្តីប្រពន្ធ ត្រូវគេចោទថា បានលួចជ័រកៅស៊ូ ត្រូវគេចាប់វាយបណ្តាលឲ្យរងរបួស ហើយស្រ្តីជាប្រពន្ធសន្លប់ស្តូកស្តឹង មុនពេលបញ្ជូនមកដល់ផ្ទះ។

 

ហេតុការណ៍នេះបានកើតឡើងនៅភូមិទួលសង្កែ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

 

ក្នុងករណីនេះ ប្រជាពលរដ្ឋបានបង្ហោះ និងបង្ហាញរូបវីដេអូ សូមស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយស្រាវជ្រាវករណីនេះផង តើការពិតយ៉ាងណា? បើពួកគាត់ទាំង២នាក់ ពិតជាលួចមែន ក៏មិនត្រូវព្រួតចាប់វាយបែបនេះឡើយ ស្រុកទេសយើងមានច្បាប់ទម្លាប់ត្រឹមត្រូវ ពលរដ្ឋម្ចាស់ជ័រគួរប្តឹងមកសមត្ថកិច្ចឲ្យមានវិធានការ។

 

តែបើរកឃើញពួកគាត់ទាំង២នាក់ប្តីប្រពន្ធ មិនពាក់ព័ន្ធនឹងអំពើលួចនេះទេ ត្រូវស្វែងរកអ្នកប្រើហិង្សាលើពួកគាត់មកទទួលខុសត្រូវចំពោះមុខច្បាប់។

 

សូមបងប្អូនប្រជាពលរដ្ឋ យកច្បាប់ជាធំ ចៀសវាងការប្រើហិង្សា ដែលនាំឲ្យខ្លួនឯងត្រូវប្រឈមមុខច្បាប់ទៅវិញ។

សូមជម្រាបជូនថា បើទោះមិនទាន់បញ្ជាក់អំពីសមត្ថកិច្ចក្នុងករណីនេះក៏ដោយ ក៏ខាងកម្លាំងកងរាជអាវុធហត្ថ។ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កំពុងធ្វើការបង្កើតការស្រាវជ្រាវជុំវិញករណីនេះទៅតាមនីតិវិធី៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print