ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី៣ បានល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនមួយចំនួន កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២៦នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យ
ទី១• យឿន រ៉ាដូ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
ទី២• អ៊ុក ពិស៊ាត ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក:
១• ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ផ្លាកលេខ ភ្នំពេញ 1IO-7133
២• ទូរសព្ទ័ម៉ាកOPPO ពណ៌ស្វាយ
៣• ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់(ថ្នាំញៀន)។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចរដ្ឋបាលនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះមកដល់ចំណុចកេីតហេតុស្រាប់តែប្រទះឃេីញជនសង្ស័យ០២នាក់ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិចជនសង្ស័យក៏ជិះគេចខ្លួនហើយដួលកម្លាំងសមត្ថកិច្ចក៏ឃាត់បានឃើញម្សៅក្រាមពណ៌សថ្លា(ថ្នាំញៀន)ចំងាយពីជនសង្ស័យ០១ម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ










