ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទពីនារីម្នាក់ មិនបានសម្រេច កាលពីវេលាម៉ោង ៨និង៣៥នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តនៅចំណុចលើដងផ្លូវលេខ៣១៧ កែងផ្លូវលេខ៥៣៨ ក្រុមទី២២ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ជនសង្ស័យ: ទី១-ឈ្មោះ កែម សុមន្នី ហៅ ឡាក់តូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះភូមិអរិយ៍ក្សត្រ ឃុំអរិយ៍ក្សត្រ ក្រុងអរិយ៍ក្សត្រ ខេត្តកណ្ដាល ។
២-ឈ្មោះ រ៉េត សុខ ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះភូមិអរិយ៍ក្សត្រ ឃុំអរិយ៍ក្សត្រ ក្រុងអរិយ៍ក្សត្រ ខេត្តកណ្ដាល ។
សមត្ថកិច្ចដកហូត ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរី2026 ពណ៍ស លាយត្រួយចេក ពាក់ផ្លាកលេខ ភ្នំពេញ1MH-5422 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់នៅពេលកើតហេតុ )
ជនរងគ្រោះ ឈ្មោះ ឆាយ ដាលីតា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ សកលវិទ្យាល័យវេស្ទីន ស្នាក់នៅផ្ទះលេខ១៦F ផ្លូវបេតុង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ទូរស័ព្ទដែលជនសង្ស័យឆក់ ម៉ាក I phone 17Promax ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ










