ខេត្តស្ទឹងត្រែង : នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានទី ១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះមូលដ្ឋានឃុំទាំង៣ ដើម្បីរៀបចំសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ នៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ដោយឡែក នៅថ្ងៃទី១៤ ខែមីនា ២០២៦ នេះដែរ លោក ស៊្រន សំឫទ្ធី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ជាប្រធានយុវជនគណបក្សខេត្ត និងលោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំយុវជនគណបក្សខេត្ត ដើម្បីពិភាក្សាលើកគម្រោងផែនការសាងសង់អគារទីស្នាក់ការយុវជនគណបក្សខេត្តស្ទឹងត្រែង ៕
...
ដោយ : សិលា






















