(វិភាគនយោបាយអន្តរជាតិ) ប្រទេសជប៉ុន៖ ទុកឲ្យប្រទេសចិន«បង្វែរច្បាប់អន្តរជាតិ»លទ្ធផលនឹងពិបាកស្មានដល់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិក របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Tomomi Inada បានអំពាវនាវដល់សហ គមន៍អន្តរជាតិមិនត្រូវទុកឲ្យចិនផ្លាស់ប្តូរ ចប្បាប់អន្តរជាតិនោះឡើយ។

រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានប្រកាស ផងដែរថា ទីក្រុងតូក្យូនឹងបង្កើនសកម្មភាពយាមល្បាតនៅសមុទ្រចិនភាគខាងត្បូងជាមួយអាមេរិកក៏ដូចជាចូលរួមធ្វើសមយុទ្ធ ទ្វេភាគី ពហុភាគី ជាមួយប្រទេសនៅក្នុង តំបន់។ លោកស្រី Tomomi Inada បន្ត ទៀតថា ជប៉ុននឹងចែករំលែកនូវក្តីបារម្ភជាមួយអាមេរិកសម្រាប់សកម្មភាពរបស់ចិននៅសមុទ្រចិនភាគខាងត្បូងតាមរយៈការយាមល្បាតនៅដែនសមុទ្រនោះ។

លោកស្រីបញ្ជាក់ថា ប្រសិនបើពិភពលោកបោះបង់ចោលការខិតខំផ្លាស់ប្តូរ ទម្រង់ពិភពលោកនោះហើយអនុញ្ញាតឲ្យចិន «កាច់បង្វែរច្បាប់អន្តរជាតិ» ដោយជោគ ជ័យនឹងមានលទ្ធផលអាក្រក់នៅទូទាំង ពិភពលោក។

លោកស្រី Tomomi Inada បានប្រកាស នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនថា «ក្នុងស្ថានភាពបច្ចុប្បន្នខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពការពារសេរីភាពចរាចរណ៍នៅដែនសមុទ្រ រួមជាមួយកម្លាំង ទាហានអាមេរិក ដោយជប៉ុនបង្កើនវត្តមាននៅសមុទ្រចិនភាគខាងត្បូង»។

ឆ្លើយតបទៅនឹងការប្រកាសខាងលើ កម្លាំងទាហានអាមេរិកបានបញ្ជាក់ថា អាមេរិកអបអរសាទរដល់ជប៉ុនដែលបាន ពង្រីកសកម្មភាពដល់សមុទ្រចិនភាគខាងត្បូង។ អាមេរិកនិងជប៉ុននឹងសហការគ្នាក្នុង ការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅទីនេះ។
កន្លងមកចិនបានគំរាមជប៉ុនថា នឹងប្រើ ប្រាស់កម្លាំងយោធាប្រឆាំងទៅនឹងប្រទេស ជប៉ុនប្រសិនបើទីក្រុងប៉េកាំងត្រូវបានបង្ខំឲ្យធ្លាក់ចូលក្នុងផ្លូវទាល់ក្នុងវិវាទសមុទ្រ ចិនភាគខាងត្បូង។

សារព័ត៌មានក្យូដូរបស់ជប៉ុនបានដកស្រង់ប្រភពព័ត៌មានពីប្រទេសជប៉ុនឲ្យដឹងថា ចិនបានផ្ញើការព្រមានដល់មន្ត្រីជាន់ ខ្ពស់ជប៉ុនកុំឲ្យជ្រៀតជ្រែកចូលក្នុងបញ្ហាសមុទ្រចិនភាគខាងត្បូងអាចនឹងត្រូវប៉ះ ទង្គិចគ្នាដោយហិង្សា។

អគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុនលោក Cheng Yonghua បានបញ្ជាក់ថា ទីក្រុង តូក្យូបានឆ្លងផុតបន្ទាត់ក្រហមដោយបានទៅចូលរួមសកម្មភាពដឹកនាំដោយអាមេ រិកនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទាំងនោះហើយអាចធ្វើឲ្យទំនាក់ទំនងរវាងចិននឹងជប៉ុនកាន់តែតានតឹងជាងនេះ។
លោក cheng yonghua បញ្ជាក់ទៀតថា ទីក្រុងប៉េកាំងនឹងត្រូវប្រើប្រាស់កម្លាំងយោធាប្រសិនបើត្រូវបង្ខំឲ្យដើរចូលផ្លូវទាល់នោះ។ ទន្ទឹមនឹងនោះមន្ត្រីការបរទេសចិនក៏បានព្រមានផងដែរថា នឹងមិនមានការយោគយល់ពីអធិបតេយ្យភាព ហើយនឹងប្រើកម្លាំងយោធាដើម្បីការពារ។

រដ្ឋាភិបាលទីក្រុងតូក្យូមិនជាប់ពាក់ព័ន្ធនឹងវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ប៉ុន្តែចិននិងជប៉ុនមានវិវាទ ប្រជុំកោះសេនកាគូនៅសមុទ្រចិនភាគខាង កើតដែលចិនកំពុងតែទាមទារពីជប៉ុនមកវិញ។ កោះសេនកាគូត្រូវបានចិនចាត់ទុកថាជប៉ុនដណ្តើមគ្រប់គ្រងនៅក្នុងសង្គ្រាមលោកលើកទី២រហូតមកទល់ពេលនេះ។

ជប៉ុនជាប្រទេសដែលមានកម្លាំងទាហានជើងទឹកខ្លាំងជាងគេបំផុតក្នុងតំបន់អាសី កាលពីសម័យសង្គ្រាមលោកលើកទី ២ ហើយពេលនេះជប៉ុនក៏នៅតែខ្លាំងដូចដើម។ មិនត្រឹមតែប៉ុណ្ណោះទាហានជើង ទឹកជប៉ុនបានធ្វើសមយុទ្ធជាបន្តបន្ទាប់ទាំង យុទ្ធសាស្ត្រការពារនិងវាយលុកដណ្តើម ទីតាំងដែលបាត់បង់មកវិញ។

កាលពីចុងខែសីហាកន្លងមកទាហាន ជប៉ុនបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ ទ្រាយធំដែលមានយុទ្ធសាស្ត្រវាយប្រហារដណ្តើមបណ្តាកោះមកវិញ ក្រោយសត្រូវ គ្រប់គ្រង។ ការធ្វើសមយុទ្ធនោះមានការ ចូលរួមពីកម្លាំងទាហានជើងទឹកជើងគោក និងជើងអាកាស និងបាញ់គ្រាប់ពិតទៀត ផង ។

សារព័ត៌មាន Kikkei បានផ្សាយថា ការ ធ្វើសមយុទ្ធខាងលើមានយុទ្ធសាស្ត្រដណ្តើម កោះមកវិញ ក្រោយសត្រូវគ្រប់គ្រង។ សកម្មភាពនោះគឺជាការគំរាមដល់ប្រទេសចិនក្រោយពេលមានការចូលកៀកប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ជប៉ុន។

កម្លាំងទាហានជប៉ុនប្រមាណ២៧ពាន់នាក់បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ និងមានការតាមដានការធ្វើសមយុទ្ធយ៉ាងយកចិត្តទុកដាក់បំផុត។ យន្តហោះចម្បាំង F-2 របស់ជប៉ុនបានចូល រួមធ្វើសមយុទ្ធដោយមានទំនាក់ទំនងនិងបាញ់មីស៊ីលទៅលើនាវារបស់សត្រូវ។
សកម្មភាពរបស់ជប៉ុនក្រោយពេលចិនបង្កើនសកម្មភាពនៅតំបន់សមុទ្រជុំវិញ ប្រជុំកោះសេនកាគូ។ ចិនបានចាត់ទុកថា កោះនោះគឺជាកោះរបស់ខ្លួនត្រូវបានជប៉ុនគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរ ហើយមិនព្រមសងទៅឲ្យចិនវិញ។

ដើម្បីអាចដណ្តើមគ្រប់គ្រងទីតាំងទាំងឡាយមកវិញ ក្រុមឧទ្ធម្ភាគចក្រមានតួនាទីយាមល្បាត និងនាំផ្លូវដល់កម្លាំងថ្មើរជើង។ ការធ្វើសមយុទ្ធខាងលើដោយមានការបាញ់ គ្រាប់ពិតមានចំនួន៣៦តោន រួមមានអាវុធ ប្រឆាំងរថក្រោះជាដើម។

ចំណែកកម្លាំងថ្មើរជើងមានរថក្រោះ ប្រមាណ៨០គ្រឿង កាំភ្លើងធំ៦០គ្រឿង យន្តហោះចម្បាំង២០គ្រឿង និងទាហាន ថ្មើរជើង២.៤០០នាក់។ ការធ្វើសមយុទ្ធ ខាងលើកើតឡើងជាប្រចាំតាំងពីឆ្នាំ១៩៦៦ មកទល់ពេលនេះ។

កន្លងមកថ្មីៗនេះរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី tomomy Inada បានបង្ហាញពីការប្តេជ្ញាការពារជាតិរបស់ជប៉ុន ហើយជប៉ុនអាចនឹងមានគ្រាប់បែកបរមាណូនៅពេលអនាគត។ លោកស្រីបាន បញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេសជប៉ុនមិនទាន់ទិញឬ ផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេល អានាគតស្ថានភាពអាចនឹងផ្លាស់ប្តូរ»។

ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូនា ពេលនេះក្នុងសកម្មភាពការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេសចិន។ ទាំងនោះត្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ។

រដ្ឋាភិបាលជប៉ុនបានដាក់សំណើមូលនិធិយ៉ាងច្រើនសម្រាប់ការពារជាតិក្នុង រយៈពេល៥ឆ្នាំខាងមុខ។ តាមបណ្តាញ ទូរទស្សន៍ NHK បានឲ្យដឹងថា មូលនិធិ សម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ គឺសម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីល ពីកូរ៉េខាងជើងនិងចិនតែប៉ុណ្ណោះ។ ប្រាក់សម្រាប់ការពារជាតិនៅឆ្នាំ២០១៦មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើនឡើងទៀតនៅឆ្នាំខាងមុខ៕

japan-1160823-N-IN729-006 YOKOSUKA, Japan (Aug. 23, 2016) Japanese Minister of Defense Tomomi Inada passes through sideboys as she visits the U.S. Navy’s only forward-deployed aircraft carrier, USS Ronald Reagan (CVN 76). While on board, the defense minister and her accompanying group received a tour and brief about the mission of the forward-deployed naval forces. Ronald Reagan is forward deployed to Japan in support of security and stability in the Indo-Asia-Pacific region. (U.S. Navy photo by Mass Communication Specialist 3rd Class Ryan Mcfarlane/Released)japan-3

...

ដោយ៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print