តុលាការខេត្ត​កំពង់ស្ពឺ​ចេញដីកាឃុំខ្លួន​ មនុស្ស​ ៨នាក់ដាក់ពន្ធនាគារ​ ក្រោយ​កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបនិងឃាត់ខ្លួន​ នៅកន្លែងជល់មាន់នៅក្រុងច្បារមន

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានឱ្យដឹងនៅថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ថា៖​ ចៅក្រមសាលាដំបូង​ខេត្តកំពង់ស្ពឺ​ បានចេញដីកាសម្រេចឃុំខ្លួនមនុស្ស​ ៨នាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ ក្រោយ​កម្លាំងអាវុធហត្ថខេត្ត បានបង្ក្រាបនិងឃាត់ខ្លួន​ នៅកន្លែងជល់មាន់នៅក្រុងច្បារមន​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត​ ចាត់ការ​តាម​ច្បាប់​។

ក្នុងប្រតិបត្តិការនោះ​ដោយអនុវត្តតាមបទបញ្ជាយ៉ាង ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥:១០នាទី នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងជល់មាន់ ស្ថិតនៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្រុមជនសង្ស័យទាំង០៨នាក់ដែលឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ គៀត ចាន់ធួន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២-ឈ្មោះ ឃឿន សៅឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៣-ឈ្មោះ លឹម សាលាង ភេទប្រុស អាយុ៤៣ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

៤-ឈ្មោះ សុំ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររោងចក្រ ទីលំនៅបច្ចុប្បន្នភូមិពេជ្រសង្វារ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៥-ឈ្មោះ ឃិន ប្រេស ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៦-ឈ្មោះ យឹម សុភិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៧-ឈ្មោះ អៃ សុខវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨-ឈ្មោះ អួន ភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៩គ្រឿង, ទូរស័ព្ទចំនួន ០៦គ្រឿង, មាន់ជល់ចំនួន ០៣ក្បាល ព្រមទាំងជញ្ជីងថ្លឹងមាន់ចំនួន០១ផងដែរ។

...

បច្ចុប្បន្នក្រុមជនត្រូវចោទទាំង០៨នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារអស់ហើយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print