ភ្នំពេញ : ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) ជម្រាបជូនបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅប្រើប្រាស់អាស្រ័យផល និងប្រកបអាជីវកម្មនៅក្នុង និងជុំវិញបរិវេណ ផ្ទះលេខ២៧១ ដែលស្ថិតនៅ វិថីព្រះអង្គឌួង (១១០) ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញថា ក្រុមការងារក្រសួង និងរដ្ឋបាលខណ្ឌនឹងចាប់ផ្ដើមធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋរស់នៅក្នុងអគារនេះចាប់ពីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ចាប់ពីវេលា ម៉ោង ៩:០០នាទីព្រឹក ដល់វេលាម៉ោង ១៦:៣០នាទី ផ្ទះលេខ២៧១ ដែលស្ថិតនៅ វិថីព្រះអង្គឌួង (១១០) ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
...
ដោយ : សិលា












