មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបាននគរបាលស្រុកឯកភ្នំអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនស្របតាមនីតិវិធី

ចែករំលែក៖

ខេត្តបាត់ដំបង : ពីថ្ងៃទី១៥ខែ មីនា ឆ្នាំ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកឯកភ្នំ ដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យច-ាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយមានជនត្រូវចោទឈ្មោះ អាក់ ឡូវ ហៅ ក្លូវ ភេទប្រុស អាយុ ៣៩ឆ្នាំរស់នៅភូមិសំរោងតាកុក ឃុំសំរោ ងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាប់ចោទពីបទជួញដូរដោ យខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី១០ខែ តុលា ឆ្នាំ ២០២៥ ។

 

បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនបន្តអនុវត្តតាមនីតិវិធី៕ (រូបភាពនគរបាលស្រុកឯកភ្នំ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print