លោក កែវ រ៉េមី : ប្រទេសជាតិមួយខ្លាំង និងរឹងមាំ គឺអាស្រ័យលើប្រជាជនដែលមានការសាមគ្គីគ្នា និងស្រឡាញ់ជាតិរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ : លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមថា, ប្រទេសជាតិមួយខ្លាំង និងរឹងមាំ គឺអាស្រ័យលើប្រជាជនដែលមានការសាមគ្គីគ្នា និងស្រឡាញ់ជាតិរបស់ខ្លួន។ ប្រទេសខ្លាំង មិនមែនត្រឹមតែមានកងទ័ព ឬសេដ្ឋកិច្ចរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រជាជនដែលមានស្មារតីការពារជាតិ និងយល់ដឹងពីតម្លៃនៃឯករាជ្យភាពផងដែរ។

ប្រទេសខ្លាំង គឺជាប្រទេសដែលមានប្រជាជនចេះគោរពច្បាប់ មានវិន័យ មានការអប់រំល្អ និងចេះរួមគ្នាការពារផលប្រយោជន៍ជាតិ។

ប្រទេសខ្សោយវិញ គឺជាប្រទេសដែលមានការបែកបាក់ផ្ទៃក្នុង ខ្វះសាមគ្គីភាព ខ្វះមនសិកាជាតិ និងមិនយល់ដឹងពីតម្លៃនៃជាតិរបស់ខ្លួន។

ដូច្នេះ កម្លាំងពិតប្រាកដនៃប្រទេសមួយ មិនមែនស្ថិតលើតែអាវុធ ឬអំណាចនយោបាយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើស្មារតី សាមគ្គីភាព និងការរួមចំណែករបស់ប្រជាជនទាំងអស់ក្នុងការកសាង និងការពារប្រទេសជាតិឲ្យបានរឹងមាំឲ្យមានការរីកចម្រើន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print