ភ្នំពេញ : នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក?
២- កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។
៣- អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ?
៤- ដូចសហរដ្ឋអាមេរិកធ្វើសង្គ្រាមនៅវៀតណាម ទម្លាក់គ្រាប់បែកឡើងសុះដីមិនអាចសម្លាប់វៀតណាមបាន នៅទីបំផុតដកខ្លួនចេញពីវៀតណាម អានឹងហើយហៅថាចាញ់សង្គ្រាមនោះ។
៥- វ៉ៃអ៊ីរ៉ង់នឹកថាឲ្យអ៊ីរ៉ង់ចុះចាញ់តែមួយប៉ប្រឹចភ្នែក តែផ្ទុយទៅវិញជាង២សប្តាហ៍ហើយធ្វើអីអ៊ីរ៉ង់មិនបាន នេះហើយហៅថាចាញ់សង្គ្រាមនៅអ៊ីរ៉ង់?
៦- ចិនជាប្រទេសមហាអំណាចមួយនៅលើពិភពលោក ការជ្រើសរើសមេដឹកនាំចិនគឺជាសិទ្ធិរបស់ប្រជាជនចិន មិនមែនដោយសារចៅហ្វាយណាកំណត់ដូចអាទាស់ថាទេ?
៧- មេដឹកនាំដែលកាន់អំណាចបានរាប់ ទវ ៣០-៤០ឆ្នាំ មិនមែនជាមនុស្សធម្មតាទេ គ្រាន់បើជាងមនុស្សធម្មតាឆ្ងាយណាស់ មិនមែនដូចក្មេង៣ឆ្នាំទេ។
៨- ស្តេចរាជវង្សវរ្ម័នជាខ្សែស្តេចដ៏ល្បីល្បាញរបស់ខ្មែរពីអតីតកាល មិនមែនជាខ្សែគោខ្សែក្របីដូចអាទាស់ថាទេ?
៩- អាទាស់កំពុងឈ្លក់ទឹកមាត់ ចេះលើសគេលើសឯងគ្មានគូប្រៀប?
១០- តើសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្ត្រាអែលនឹងចប់នៅពេលណា? សង្គ្រាមនឹងចប់នៅពេលភាគីទាំងសងខាងឈប់វ៉ៃគ្នា? ៕
ដោយ : លោក សុខ ឥសាន










