ខេត្តរតនគិរី÷ ករណីអត្តឃាតមួយបានកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល៣និង ៣០នាទីទាបភ្លឺ នៅចំណុច ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូរជុំ បានឱ្យដឹងថា បន្ទាប់ពីកើតើតហេតុភ្លាមកម្លាំង អធិការដ្ឋាននគរបាលស្រុកអូរជុំ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ូយ បានចុះទៅដល់ទីតាំងកើត ហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុថ្ងៃ និងពិនិត្យទីតាំងជាក់ស្ដែង។
របាយការណ៍ដដែលបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹងសញ្ជាតិខ្មែរមុខរបរគ្រូបង្រៀន ជាប្រពន្ធបានស្លាប់នៅនិងកន្លែងក្នុងបន្ទប់។ រីឯជនបង្ក ឈ្មោះកាទ្រិង កើល ភេទ ប្រុស អាយុ៤០ឆ្នាំជនជាតិគ្រឹង សញ្ជាតិខ្មែរមុខរបរយោធា នៅជួរមុខរងរបួសធ្ងន់ មានទីលំនៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំខឹត្តរតនគិរី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មូលហេតុដែលនាំឱ្យកើតហិង្សាខាងលើកើតឡើងនេះគឺ មានបញ្ហារកាំរកូសក្នុងគ្រួសារ។
បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារធ្វើ បុណ្យ តាមប្រពៃណី រីឯជនបង្កជាប្តីត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ៕










