ជប៉ុន នឹងបញ្ចេញប្រេងបម្រុង ៨០លានបារ៉ែល ដើម្បីទប់ស្កាត់តម្លៃឡើងថ្លៃខ្ពស់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ ២០២៦ បានផ្សាយថា ជប៉ុនបានប្រកាសថា នឹងចាប់ផ្តើមបញ្ចេញប្រេងបម្រុងយុទ្ធសាស្រ្តរបស់ខ្លួន តាមការស្នើរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលថាការបញ្ចេញនឹងចាប់ផ្តើមពីតំបន់អាស៉ី និងអូសេអានី មុនតំបន់ដទៃទៀត។

ជប៉ុនដែលពឹងផ្អែកលើការផ្គត់ផ្គង់ ៩៥ភាគរយនៃការនាំចូលពីតំបន់មជ្ឈិមបូព៌ា បានឱ្យដឹងថា ប្រេងបម្រុងរបស់ខ្លួនគឺមានតិចតួច។ តែការចេញជូនដំណឹងរបស់ IEA តម្រូវឱ្យមានការបញ្ចេញប្រេងបម្រុងខ្លះ។ សារព័ត៌មាន Japantimes បានរាយការណ៍ថា ជប៉ុននឹងបញ្ចេញប្រេងបម្រុង ៨០លានបារ៉ែល។
អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុននិយាយថា ប្រេងបម្រុងដែលគ្រោងនឹងបញ្ចេញ គឺយកពីវិស័យឯកជន។ តាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Ryosei Akazawa ប្រេងបម្រុងឯកជននឹងត្រូវបញ្ចេញមុនប្រេងបម្រុងរបស់រដ្ឋាភិបាល។
ប្រទេសសមាជិក IEA បានព្រមព្រៀងគ្នា កាលពីថ្ងៃទី១១ ខែមីនា ថានឹងបញ្ចេញប្រេងពីស្តុកបម្រុងដើម្បីទប់ស្កាត់ការឡើងថ្លៃ ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ថ្មីៗនេះ IEA បានឱ្យដឹងថា ប្រេងសរុប ២៧១.១លានបារ៉ែល នឹងត្រូវបញ្ចេញនៅទូទាំងពិភពលោក៕ ដោយធីរីណា

...

រូប​ថត​: VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print