មុខសញ្ញាគ្រឿងញៀនចំនួន០៨នាក់ត្រូវបានបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅ

ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង សស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងការ ចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំ បូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដោយ មានលោកវរសេនីយ៍ទោប៉ាន ចាន់រិទ្ធ ជានាយការិយាល័យដឹកនាំកម្លាំងបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ប្រុស។

 

-វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន ០៦ ថង់ទម្ងន់ ៥០១ , ២៥ក្រាម (ថ្នាំសុទ្ធ)។

-ទូរស័ព្ទដៃចំនួន១១គ្រឿង (ចាស់)

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

-ម៉ូតូចំនួន ០៥គ្រឿង

-សម្ភារសម្រាប់ច្រកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន

...

 

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print