ភ្នំពេញ៖ កម្ពុជាកំពុងបង្កើនការនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រោយពីប្រទេសវៀតណាម និងចិន កាត់បន្ថយការនាំចេញដោយសារបញ្ហាកង្វះខាតការផ្គត់ផ្គង់ដែលកើតចេញពីជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានប៉ះពាល់ដល់ប្រេងឥន្ធនៈទូទាំងពិភពលោក។
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់សារព៍ត៌មាន Reuter យ៉ាងដូច្នេះថា៖ បច្ចុប្បន្នស្ថានីយប្រេងឥន្ធនៈមួយចំនួនបស់កម្ពុជាបានបិទជាបណ្ដោះអាសន្ន ដោយសារភាពមិនប្រាកដប្រជាលើតម្លៃប្រេងឥន្ធនៈ។ ប៉ុន្តែបច្ចុប្បន្ននេះស្ថានភាពបានប្រសើរឡើងវិញ ដោយមានត្រឹមតែប្រហែល ៥.៧៧% ប៉ុណ្ណោះដែលបានបិទនាពេលបច្ចុប្បន្ន។ប្រទេសវៀតណាម និងចិន បានកំណត់ការនាំចេញប្រេងឥន្ធនៈរបស់ពួកគេរហូតដល់យ៉ាងហោចណាស់ចុងខែមីនា ដើម្បីការពារការខ្វះខាតក្នុងស្រុក។
លោក កែវ រតនៈ បានគូសបញ្ជាក់ថា ភាពជាដៃគូមានស្រាប់ជាមួយអ្នកផ្គត់ផ្គង់សកលដូចជា Total និង Chevron ក៏កំពុងជួយកាត់បន្ថយហានិភ័យបច្ចុប្បន្ន។ប្រទេសកម្ពុជា កំពុងនាំចូលប្រេងឥន្ធនៈពីប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី ដោយទិន្នន័យបង្ហាញថា មានការកើនឡើង ២៥% នៃការនាំចេញប្រេងសាំង និង ប្រេងម៉ាស៊ូតពីប្រទេសទាំងនេះមកកាន់ប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ ថ្ងៃដំបូងនៃខែមីនា បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោក កែវ រតនៈ បាបបន្ថែមថា កម្ពុជាកំពុងស្វែងរកប្រភពថាមពលជំនួស រួមទាំងផែនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសអូស្ត្រាលីតាមរយៈការចរចាជាមួយ Woodside Energy ដើម្បីគាំទ្ររោងចក្រថាមពល ៩០០ មេហ្គាវ៉ាត់ដែលបានគ្រោងទុក៕
ដោយ៖តារា










