ខេត្តស្វាយរៀង: កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ស្រី ០១នាក់ (ជនជាតិវៀតណាម) នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
ដកហូតវត្ថុតាងរួមមាន: សារធាតុញៀនមួយចំនួនធំ, រថយន្ត ០១គ្រឿង,ទូរស័ព្ទដៃ ០៦គ្រឿង, ជញ្ជីងថ្លឹង ០៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕










