រថយន្តព្រូសបើកបុករថយន្តដឹកទឹកកកបណ្តាលឲ្យរងការខូចខាត ម្ចាស់រថយន្តដឹកទឹកកកទារសំណង១៥០០ដុល្លារ 

ចែករំលែក៖

ភ្នំពេញ÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តព្រូសបើកបុករថយន្តដឹកទឹកកកបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ

ហើយម្ចាស់រថយន្តដឹកទឹកកកទារសំណង១៥០០ដុល្លារ តែម្ចាស់រថយន្តព្រូសឲ្យ៥០ដុល្លារ ដោយលើកឡើងថា រថយន្តដឹកទឹកកកចតមិនដាក់សញ្ញាសម្គាល់និងចតលើផ្លូវសាធារណៈ តែម្ចាស់រថយន្តដឹកទឹកកកលើកឡើងវិញថាខ្ញុំមិនមែនអ្មកបើកបុកឯណា។

 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក KIA មានឃ្លប់ដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 2AF-4075 បានចតនៅលើចិញ្ចើមផ្លូវដោយពុំបានដាក់ស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវនោះទេ ហើយក៏មានរថយន្តព្រូសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2CC-8451បើកមកបុក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែម្តង។

...

 

ក្រោយកើតហេតុម្ចាស់រថយន្តដឹកទឹកកកទារសំណង១៥០០ដុល្លារ តែម្ចាស់រថយន្តព្រូសឲ្យ ៥០ ដុល្លារ ដោយលើកឡើងថា រថយន្តដឹកទឹកកកចតមិនដាក់សញ្ញាសម្គាល់និងចតលើផ្លូវសាធារណៈ តែម្ចាស់រថយន្តដឹកទឹកកកលើកឡើងវិញថា ខ្ញុំមិនមែនអ្មកបើកបុកឯណា។ ដោយសម្រួលគ្នាមិនត្រូវសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print