ខ្សែប្រយុទ្ធអង់គ្លេសHarry Kane បានស៊ុតបញ្ចូលទីបានមួយគ្រាប់ទៀតដោយនៅសល់ 10 គ្រាប់ប៉ុណ្ណោះ នៃកំណត់ត្រាស៊ុតបញ្ចូលទីក្នុងរដូវកាលតែមួយរបស់ Bundesliga ក្រោយពេល Bayern Munich បានផ្តួល Union Berlin 4-0 នៅកីឡាដ្ឋាន Allianz Arena ។
Michael Olise បានបើកការស៊ុតបញ្ចូលទី មុនពេល Serge Gnabry ស៊ុតបញ្ចូលទីពីរគ្រាប់ហើយ Kane រកបានមួយគ្រាប់ធ្វើឱ្យ Bayern នាំមុខក្រុមលេខ 2 Borussia Dortmund ដល់ទៅ 12 ពិន្ទុ។
Kane រកបាន 31គ្រាប់ហើយ សម្រាប់រដូវកាលនៅ Bundesliga មានន័យថាឥឡូវនេះគាត់គឺ 10គ្រាប់ តាមពីក្រោយកំណត់ត្រាដែលបានកំណត់ដោយអតីតខ្សែប្រយុទ្ធរបស់ Bayern កីឡាករ Robert Lewandowski ក្នុង 2020-21 ។
Kane បានប្រាប់អ្នកយកព័ត៌មានក្រោយការប្រកួតថា “វានៅតែអាចទៅរួច ខ្ញុំគ្រាន់តែត្រូវបន្តធ្វើអ្វីដែលខ្ញុំកំពុងធ្វើ”។
កីឡាករ វ័យ 32 ឆ្នាំនេះបាននិយាយបន្ថែមថា “ខ្ញុំគិតថាវាសមហេតុផលនៅពេលយើងមើលកាលវិភាគខែមេសា ឧសភា ហើយបន្ទាប់មកចូលទៅក្នុងការប្រកួតបាល់ទាត់ពិភពលោក ដោយព្យាយាមប្រើពេលវេលានេះឱ្យមានភាពស្រស់ស្រាយតាមដែលអាចធ្វើទៅបានក្នុងដំណាក់កាលនោះ” ។
Kane នឹងទទួលបានឱកាសបន្ទាប់របស់គាត់ក្នុងការបំបែកកំណត់ត្រានៅពេលដែល Bayern ធ្វើដំណើរទៅ Freiburg នៅថ្ងៃសៅរ៍ទី 4 ខែមេសា៕










