លោក Li Qiang នាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិននិងថ្លែងសុន្ទរកថាគន្លឹះ

ចែករំលែក៖

អន្តរជាតិ : ព្រឹកថ្ងៃទី២២ខែមីនា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិននៅក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

លោក Li Qiang បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលដ៏ស្មុគ្រស្មាញនិងជ្រាលជ្រៅ ។ ឯកតោភាគីនិយមនិងគាំពារនិយមបានងើបឡើងវិញជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ កម្លាំងស្វែងរកកិច្ចសហប្រតិបត្តិការនិងជំរុញការអភិវឌ្ឍក៏បង្កើនឡើងជាបន្តបន្ទាប់ដែរ ។ កំណើនសេដ្ឋកិច្ចក្នុងវិស័យប្រពៃណីប្រឈមមុខនឹងការលំបាក ព្រមពេលជាមួយគ្នានេះ កម្លាំងចលករខាងការអភិវឌ្ឍក្នុងវិស័យងើបឡើងថ្មីក៏រីកចម្រើនយ៉ាងផុលផុសដែរ ។ សណ្តាប់ធ្នាប់និងក្បួនច្បាប់អន្តរជាតិរងការបំផ្លាញនិងការវាយប្រហារដ៏ធ្ងន់ធ្ងរ ព្រមពេលជាមួយគ្នានេះ ប្រទេសជាច្រើនក៏កំពុងជំរុញយ៉ាងសកម្មនូវកំណែទម្រង់និងការកែលម្អនៃអភិបាលកិច្ចសកលដែរ ។ នយោបាយអនុត្តរភាពត្រូវបានប្រព្រឹត្តយ៉ាងគឃ្លើនតាមតែទំនើងចិត្ត ព្រមពេលជាមួយគ្នានេះ ស្នូរសំរែកការពារយុត្តិធម៌និងសមភាពក៏កាន់តែលាន់ឮខ្ទរខ្ទាដែរ ចិននឹងផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាកំណើនសេដ្ឋកិច្ចដោយនឹងនរ ព្រមពេលជាមួយគ្នានេះ បន្តបង្កើតបរិយាកាសអាជីវកម្មដ៏ល្អប្រសើរ អនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនូវការផ្តល់ផលអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេស ដើម្បីធ្វើឱ្យសហគ្រាសនៃប្រទេសនានាដែលធ្វើអាជីវកម្មនៅប្រទេសចិនដោយមានចិត្តស្ងប់ ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print