ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាជញ្ជាំងបេតុង និងផ្លូវអមសង្ខាងប្រឡាយបឹងសាឡាង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាប្រឡាយបឹងសាឡាងជំហានទី១ នេះ នឹងត្រូវប្រើរយ:ពេល ៨ខែ ប្រវែង ៣៦៥ម៉ែត្រ ដោយមានផ្លូវអមសង្ខាងទទឹង ៥,៥ម៉ែត្រ និងប្រឡាយទុកទទឹង ៨ម៉ែត្រ៕
...
ដោយ៖ សីលា