លោក ហេង សុខណាង និងលោក គីម រិទ្ធី អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្ត និងផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមអបអរសាទរកម្មវិធី «សង្ក្រាន្តវត្តកំពង់សង្កែ» ស្ថិតក្នុង #ឃុំកំពង់ស្រឡៅមួយ #ស្រុកឆែប និង «សង្ក្រាន្តវត្តឧត្តរគិរីទួលអណ្តែត» ស្ថិតក្នុង #ភូមិថ្នល់បែក #ឃុំថ្មី #ស្រុកគូលែន ដើម្បីនាំយកនូវក្តីនឹករលឹក ភាពសប្បាយរីករាយ និងការលើកទឹកចិត្តយ៉ាងកក់ក្តៅជូនដល់បងប្អូនប្រជាពលរដ្ឋ (បងប្អូនភៀសសឹក) ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្មារតីសាមគ្គីភាព និងត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះ លោក ហេង សុខណាង និង លោកអភិបាលខេត្ត បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងបានពិសារ «នំបញ្ចុកសាមគ្គី» រួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយស្នាមញញឹម។ ករណីនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ៕ 

...

ប្រភព ៖ លោក គីមរិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print