ម៉ូតូឃ្លីកជិះលឿនបុកម៉ូតូស្កូបពី​ ពីក្រោយបណ្តាលឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឃ្លីកលឿនមិនប្រយ័ត្នក៏ជ្រុលបុកម៉ូតូស្កូបពី​ ពីក្រោយដែលជិះដោយប្តីប្រពន្ធមួយគូរ​ បណ្តាលឱ្យដួលរងបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧និង៣នាទីយប់​ ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២៦​ នៅចំណុចស្តុបឬស្សីផ្អែម​ ផ្លូវ៥០ម៉ែត្រ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបនឃេីញបុរសម្នាក់ជិះម៉ូតូស្កូបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KE 1939 ឌុបប្រពន្ធ​ ដែលមានផ្ទៃពោះជិតគ្រប់ខែ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឃ្លីក​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1FP 7503 ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់​រងរបួស។ 

...

ក្រោយកេីតហេតុភាគីខាងម៉ូតូស្កូបពីរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print