ភ្នំពេញ៖ រថយន្តបែនដឹកដីមួយគ្រឿងបេីករេចង្កូតទៅបុកសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតហេីយរថយន្តបង្កទៅមុខលែងរួចត្រូវរថយន្តមួយគ្រឿងទៀតអូសមកចតចោលចិញ្ចេីមផ្លូវដោយមិនបានដាក់សញ្ញាសំគាល់ធ្វេីឱ្យបុរស២នាក់ជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានរថយន្តដឹកដីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-2847 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចហេីយបានរេចង្កូតទៅបុកសំយ៉ាបផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបណ្តាលឱ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ ចំណែកសំយ៉ាបផ្ទះរងការខូចខាតយ៉ាងដំណំ ។
បន្ទាប់មកក៏មានរថយន្តមួយគរឿងទៀតអូសរថយន្តបង្កថយក្រោយចតទុកនៅចិញ្ចេីមផ្លូវដោយមិនបានដាក់ភ្លេីងសញ្ញាសម្គាល់ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ HONDA PCX ពាក់ផ្លាកលេខ ភ្នំពេញ 1HF-4712 ជិះឌុបគ្នាបានជ្រុលទៅបុករថយន្ដបែនពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់បញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដ និងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យ ៕
ដោយ៖សុខាសែនជ័យ










