កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងនគរបាលស្រុកពេជ្រដា ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្នុងករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុដោយខុសច្បាប់ ក្នុងនោះអនុវត្តដីកាឱ្យចាប់ខ្លួនចំនួន១នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អនុវត្តអនុសាសន៍ណែនាំដ៏ម៉ឺងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគីរី ក្នុងការបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១៥និង០៩នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មណ្ឌលគិរី កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពូជ្រៃបានធ្វើការចុះស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ស្ថិតនៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

 

ករណីបង្រ្កាបជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៤នាក់ ដែលមានឈ្មោះ ៖

 

ទី១-ឈ្មោះ ផង់ ផល្លីន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរស្រុកកំណើត ភូមិសាមគ្គី ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅ ភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី,ទី២ -ឈ្មោះ ថា សាម៉េន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ ស្រុកកំណើត នៅភូមិ ពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ,ទី៣-ឈ្មោះ រិទ្ធី អាទិត្យ អាយុ ១៩ ឆ្នាំ ភេទប្រុស ជនជាតិព្នង ស្រុកកំណើត ភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងទី៤- ឈ្មោះ ទូច ចាន់ថន ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ស្រុកកំណើត ភូមិ អូរចក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បច្ចប្បន្ននៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

 

កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការតេស្តរកសារធាតុញៀនលើជនសង្ស័យ ទាំង៤នាក់ ជាលទ្ធផលវិជ្ជមាន (+)។ ក្នុងនោះអនុវត្តដីកាឱ្យចាប់ខ្លួនលើជនសង្ស័យចំនួន១នាក់មានឈ្មោះ ផង់ ផល្លីន ភេទប្រុស អាយុ ៤៤ឆ្នាំ(មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២១ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តមណ្ឌលគិរី )។

 

ក្នុងប្រតិបត្តិការសមត្ថកិច្ច បានដកហូតមធ្យោបាយ សម្ភារៈ និងវត្ថុតាងរួមមមាន៖

១-ក្រាមពណ៌សថ្លាជាសារធាតុញៀនមេតំហ្វេតាមីនចំនួន១ កញ្ចប់តូច ទម្ងន់ ០.៥៦ក្រាម(ថ្លឹងទាំងសំបក)។

២-ទូរស័ព្ទដៃចំនួន៣ គ្រឿង (ម៉ាកតិចណូ ពណ៌ប្រផះ ១គ្រឿង ,ម៉ាកតិចណូពណ៌ខ្មៅមួយគ្រឿង ,ម៉ាក វី វូ ពណ៌ស្វាយលាយខ្មៅ)

៣-ម៉ូតូចំនួន ៣ គ្រឿង (ម៉ូតូកែឆ្នៃ២ គ្រឿង និងម៉ូតូ ម៉ាក វេវ RSX ពណ៌ខ្មៅ ១គ្រឿង)។

 

បច្ចុប្បន្នជនសង្យ័យ និងសម្ភារៈវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print