សម្តេច ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុន គឹមស៊្រុន ‎

ចែករំលែក៖

ភ្នំពេញ : ‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុន គឹមស៊្រុន នារសៀលថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

‎លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុន គឹមស៊្រុន ដែលបានទទួល មរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

‎សម្តេចកិត្តិសង្គហបណ្ឌិតឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុន គឹមស៊្រុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print