អន្តរជាតិ ៖ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅក្រុង ប៉េកាំង នា ពេល ថ្មីៗ កន្លង ទៅនេះ អ្នក ទទួល ខុសត្រូវ នៃ សហគ្រាស ពាហុជាតិ ចំនួនជិត មួយរយ សហគ្រាស បាន ជួប ជុំ គ្នានៅប្រទេសចិន ក្នុងរដូវ ផ្ការីក ។
មូលហេតុ នៅពីក្រោយ នេះ គឺ ប្រសាសន៍របស់ លោក Li Qiang នាយករដ្ឋមន្ត្រីចិន ថ្លែង ក្នុ ងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ពោលគឺ ប្រទេស ចិន ខិតខំប្រឹង ប្រែង ធ្វើ ជា “មូលដ្ឋានគ្រឹះនៃភាពប្រាកដប្រជា” និងជា “កំពង់ផែដ៏មានស្ថិរភាព”របស់ពិភពលោក ។
ភាពប្រាកដប្រជា និង ស្ថិរភាព នេះ បានមកពីភាពនឹងនរផ្នែកយុទ្ធសាស្រ្តរបស់ “ផែនទី ចង្អុលបង្ហាញផ្លូវមួយសន្លឹកគូសវាស់ដល់ទីបញ្ចប់ ” ។
គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥មិនត្រឹមតែជា ផែន ទីចង្អុលបង្ហាញផ្លូវសម្រាប់ ការ អភិវឌ្ឍ ចិន ហើយ ក៏ ជា កាលានុវត្ត ភាពថ្មី សម្រាប់ ការ អភិ វឌ្ឍ សកលផងដែរ ។ លោកOliver Blume ប្រធាន ក្រុម ប្រឹក្សា ភិបាល ក្រុមហ៊ុន រថយន្តVolkswagen បាន ថ្លែង ថា “ប្រទេស ចិន ធ្វើ ការ រៀបចំចាត់ចែងដោយមានការគ្រោង ទុក តាម រយៈផែនការ ៥ឆ្នាំ ព្រម ទាំង បាន កំណត់ កិច្ច ការ អាទិភាពយ៉ាង ច្បាស់លាស់ ។ នៅប្រទេស ចិន យើងបាន ឃើញ ភាពសកម្ម បំផុត នោះគឺ រដ្ឋបាល តាមតំបន់ នានា បាន បង្ហាញឱ្យ ឃើញនូ វវិន័យខ្ពស់និងសមត្ថភាពអនុវត្តខណៈពេល ជំរុញ កិច្ច ការ ពាក់ព័ន្ធ ។ ”
ភាពប្រាកដប្រជា និង ស្ថិរភាព បែប នេះ មក ពីសក្តានុពល ខ្លាំង នៃទីផ្សារ ដ៏ធំធេង របស់ ចិន ។
ក្នុង នាម ជា អង្គភាព សេដ្ឋកិច្ច ធំទីពីរ នៅលើ ពិភពលោក ទីផ្សារ ចិន មិន ត្រឹមតែមាន ទ្រង់ទ្រាយ ធំ ហើយ ក៏មាន សក្តានុពល ខ្លាំង ។ ក្នុង អំឡុង ពេល អនុវត្ត ផែនការ អភិវឌ្ឍ ន៍៥ឆ្នាំ ទី ១៤ ផលិតផលក្នុងស្រុកសរុបគិត ជា មធ្យម ក្នុងមនុស្សម្នាក់របស់ប្រទេសចិនបានកើនឡើងពី ១ម៉ឺន ដុល្លារអាមេរិក ដល់ជាង ១ម៉ឺន៣ពាន់ដុល្លារអាមេរិក ការប្រើប្រាស់ទំនិញកំពុងមាននិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ ការប្រើប្រាស់ផ្នែក សេវាកម្មមានកំណើនរឹងមាំ ។ ឆ្នាំ នេះ រដ្ឋាភិបាល ចិន នឹង ចាត់ ទុក “ការ ខិត ខំប្រឹងប្រែងកសាង ទីផ្សារ ក្នុង ស្រុក ដ៏ ខ្លាំង ក្លា ”ជា ភារកិច្ច ចម្បង ដើម្បីធ្វើ ឱ្យ សហគ្រាសពហុជាតិ កាន់តែច្រើន រកឃើញ កាលានុវត្តភាព រួម កាន់តែច្រើន ។
ភាពប្រាកដប្រជា និង ស្ថិរភាព បែប នេះ មក ពីកម្លាំង ជាក់ស្តែង ផ្នែក ច្នៃប្រឌិត ថ្មី ដ៏ ខ្លាំង ក្លា របស់ ចិន ។
“ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរស់រវើក និងសមត្ថភាពរបស់មនុស្សយន្តទាំងនេះ!” នៅខែ កុម្ភៈឆ្នាំ នេះ បន្ទាប់ ពីបាន ទស្សនា ការ សម្តែង របស់ មនុស្សយន្ត នៃ ប្រទេស ចិន លោកស្រី Claudia Berger-Koch អគ្គនាយកនៃក្រុមហ៊ុនHPPរចនាស្ថាបត្យកម្ម លីមីតធីត របស់ប្រទេស អាល្លឺម៉ង់ មាន ចំណាប់អារម្មណ៍ដូច ពោល ខាង លើ ។ នៅក្រសែភ្នែក របស់វិនិយោគិនបរទេស ប្រទេស ចិន មិន ត្រឹម តែជា “រោងច្រក សកល ”ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជា វេទិកា សម្រាប់ ប្រើប្រាស់ ការ ច្នៃប្រឌិត ថ្មី ឈានមុខ លើ ពិភពលោកទៅទៀត ។
ភាពប្រាកដប្រជា និង ស្ថិរភាព បែប នេះ មក ពីទ្វារ របស់ ចិន ដែល បើក កាន់តែទូលំទូលាយ ។
ចាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេស ដល់ ការ អនុវត្ត «មាតិកាឧស្សាហកម្ម លើកទឹក ចិត្ត ឱ្យ សហគ្រឹន បរទេស បណ្តាក់ ទុន (ឆ្នាំ ២០២៥)» ប្រទេស ចិន បាន បញ្ចេញ សញ្ញា យ៉ាង ច្បាស់ថា ទ្វារ សម្រាប់ ការ បើក ទូលាយ របស់ ប្រទេស ចិន នឹង មិន បិទ ទេ ផ្ទុយទៅវិញ នឹង បើកចំហរឹតតែធំឡើងៗ ។
ក្រុមហ៊ុន BASF របស់ប្រទេស អាល្លឺម៉ង់នឹង រៀបចំធ្វើ ពិធីបើក មូលដ្ឋាន នៅក្រុង Zhanjiang នា ពេល ខាង មុខ ទីស្នាក់ការកណ្តាលនៅភាពខាងត្បូងរបស់ ចិន របស់ ក្រុម ហ៊ុន KONE Elevators Co.,Ltd ដែល ឋិត នៅខេត្ត ក្វាងទុងនឹង ដាក់ ឱ្យ ប្រើប្រាស់ នៅចុង ខែ មីនា ក្រុម ហ៊ុន អេលី លីលី ដែល ជា ក្រុមហ៊ុនឱសថយក្សរបស់ សហរដ្ឋអាមេរិកប្រកាស នឹង បណ្តាក់ទុន ៣០០០លាន ដុល្លារអាមេរិក ក្រុមហ៊ុន AstraZeneca របស់ប្រទេស អង់គ្លេស នឹង បង្កើត មូលដ្ឋាន ផលិត ឱសថនៅក្រុង ក្វាងចូវ និង ក្រុង សៀងហៃ ។ល។ ពីខែ មក រាដល់ ខែ កុម្ភៈឆ្នាំ នេះ នៅប្រទេស ចិន បាន បង្កើត សហគ្រាសថ្មី ដែល បណ្តាក់ទុន ដោយ សហគ្រឹន បរទេស ចំនួន ៨៦៣១សហគ្រាស បានកើន ឡើង ១៤ភាគរយ បើ ប្រៀង ធៀប នឹង រយៈពេល ដូច គ្នា នៃ ឆ្នាំ មុន ។
សហគ្រាសពហុជាតិ ជា ច្រើន នាំ គ្នា ទៅធ្វើ អាជីវកម្ម នៅប្រទេ សចិន ហាក់ដូច ជាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើទីផ្សារចិនដោយប្រើប្រាក់ ទុន ពិតប្រាកដ។ ប្រកា រនេះ បាន បង្ហាញថា ការ បើក ទូលាយ និង ធ្វើ កិច្ច សហប្រតិបតិ្តការ ឈ្នះ-ឈ្នះ ទើប ជា ចរន្តដ៏សំខាន់ ក្នុង យុគសម័យ នេះ ៕
ប្រភព ៖ (CCFR)











