អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេរ្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងជំនាញចុះចំណាត់ការករណីយកចិញ្ចើមផ្លូវដាក់លក់ដូរធ្វើឱ្យប៉ះពាក់សណ្តាប់ធ្នាប់ នៅទីតាំងនៅជិតស្ពានព្រែកតាមាក់

ចែករំលែក៖

ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជ្រាប បន្ទាប់ពីមានប្រជាពលរដ្ឋ រាយការណ៍ពាក់ព័ន្ធករណីយកចិញ្ចើមផ្លូវដាក់លក់ដូរធ្វើឱ្យប៉ះពាក់សណ្តាប់ធ្នាប់ នៅទីតាំងនៅជិតស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៦ ស្រុកមុខកំពូល។

 

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេរ្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងជំនាញចុះចំណាត់ការករណីខាងលើ។

 

ជាលទ្ធផល៖

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង០០នាទី កម្លាំងផែនការងារសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុកមុខកំពូល សហការជាកមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ ដឹកនាំកម្លាំងប្រជាការពារឃុំព្រែកអញ្ចាញ

ចុះធ្វើសណ្ដាប់ធ្នាប់លើផ្លូវជាតិ6A នៅចំណុចស្ពានព្រែកតាមាក់ត្រើយខាងលិច អ្នកលក់ដូរនៅមុខរោងចក្រ SK ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ណែនាំមិនឱ្យលក់ដូរនៅលើចំណីផ្លូវ និងចតម៉ូតូ រថយន្ត នៅលើចំណីផ្លូវដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ៕

...

ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print