អភិបាលខេត្តកណ្តាល បញ្ជូនលិខិតសុំអន្តរាគមន៍ ករណី ពលរដ្ឋចំនួន ០៨ គ្រួសារ ប្តឹងគ្រួសារព្រះរាជអាជ្ញានិងចៅក្រម រឿងធ្វើរបងបិទផ្លូវ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណអភិបាល ខេត្តកណ្តាល កាលពី ថ្មី ៗកន្លងមកនេះ បាន បញ្ជូនលិខិតសុំអន្តរាគមន៍របស់ឈ្មោះ ឡោ ពៅ និង ប្រជាពលរដ្ឋចំនួន ០៧គ្រួសារ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើ ករណីប្រជាពលរដ្ឋចោទប្រកាន់ លោក សេង គីមឡាក់ តួនាទីព្រះរាជអាជ្ញា និង(ប្រពន្ធ) ឈ្មោះ គឹម សុគន្ធា តួនាទីចៅក្រម និងឈ្មោះ ចាន់ គឹមឆែ (ប្រពន្ធ)ឈ្មោះ សេង ស៊ីវលាង ករណីធ្វើរបងបិទផ្លូវស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

 

យោងតាមការធ្វើលិខិតអន្តរាគមន៍ របស់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ទៅរដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ ធ្វើឡើងក្រោយពី ប្រជាពលរដ្ឋ ៨គ្រួសារ កើតទុកមិនសុខចិត្ត ប្តឹងចោទប្រកាន់ លោក សេង គីមឡាក់ តួនាទីព្រះរាជអាជ្ញា និង(ប្រពន្ធ) ឈ្មោះ គឹម សុគន្ធា តួនាទីចៅក្រម និងឈ្មោះ ចាន់ គឹមឆែ (ប្រពន្ធ)ឈ្មោះ សេង ស៊ីវលាង ធ្វើរបងបិទផ្លូវ សាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

 

យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គោរពជូនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មានខ្លឹមសារ ថា នៅអំឡុងដើមឆ្នាំ២០២៥ ឈ្មោះ សេង គីមឡាក់ និងប្រពន្ធឈ្មោះ គឹម សុគន្ធា បានទិញដីមួយកន្លែងដែលមានវិញ្ញាបនបត្តសម្គាល់ម្ចា.ស់អចលនវត្ថុលេខ ០៨១០១៦០៧-០១៦៥ ក្បាលដីលេខ១៦៥ ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅអំឡុងខែកក្កដាឆ្នាំ២០២៥ ឈ្មោះ ចាន់គឹមឆែ និងប្រពន្ធឈ្មោះ សេង ស៊ីវលាង (ឈ្មោះ សេង ស៊ីវលាង ត្រូវជាបងប.ង្កើតរបស់ លោក សេង គីមឡាក់)បានធ្វើរបងពាត់យកដីផ្លូវសាធារណៈបណ្ដោយ ២១.៦ ម៉ែត្រ និងទទឹង ២.៥០ ម៉ែត្រ និងព្រុំដីចំហៀងខាងត្បូងរបស់ខ្លួនទាំងអស់ បណ្ដាលអោយយើងខ្ញុំទាំងអស់គ្នាមិនមានផ្លូវសម្រាប់ធ្វើដំណើរទៅមកបានបន្តទៀត។

 

តាមប្រវត្តិផ្លូវលំនេះ គឺមានតាំងពីដូនតារបស់ពួកយើងខ្ញុំទាំងអស់គ្នាបន្សល់ទុករហូតមក ពួកយើងខ្ញុំបានប្រើប្រាស់ផ្លូវនេះរហូតមកមិនដែលមានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតបើទោះជាផ្លូវនេះទាល់ត្រឹមចុងដីឈ្មោះខាងលើក៏ពិតមែន ក៏ដីឡូតិ៍របស់ខ្ញុំបាទ (ឡោពៅ)ដែលជាប់ព្រុំខាងត្បូងដីឡូឈ្មោះខាងលើបែរមុខទៅផ្លូវជាតិលេខ ២១ នោះ ខ្ញុំបានធ្វើទ្វាររបងទុកឱ្យអ្នកនៅដីខាងក្រោយ ដែលជាប់ផ្លូវទាល់នោះដើរចេញចូលបានទៅផ្លូវជាតិលេខ ២១ រហូតមក។ បើទោះជាគំនូសក្នុងប្លង់មិនមានផ្លូវក៏ពិតមែន។ តែពួកគេត្រូវបានដើរចេញចូលតាមដីឡូរបស់ខ្ញុំបាទមកផ្លូវជាតិលេខ ២១ បានរហូត នេះចា.ត់ទុកថាផ្លូវនេះមិនទាល់ត្រឹមដីឡូដែលឈ្មោះខាងលើទើបនឹងទិញ ហើយពាត់របងបិទយកផ្លូវធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ។តាមការអះអាងរបស់ម្ចា.ស់ដីដើម បានប្រាប់អាជ្ញាធរ ថា គាត់លក់តែផ្ទៃដីក្នុងប្លង់នោះទេមិនបានលក់ដីផ្លូវឡើយ។នៅក្នុងប្លង់នីមួយៗមានគំនូសផ្លូវដើម្បីប្រើប្រាស់ជាសាធារណៈ បែបជាឈ្មោះខាងលើរំ.លោ..ភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។

 

ក្រោយមក ពួកយើងខ្ញុំបានដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរភូមិ ឃុំ និងស្រុក ជួ..យដោះស្រាយអោយឈ្មោះខាងលើបើកផ្លូវវិញ ស្រាប់តែឈ្មោះខាងលើបានប្ដឹងយើងខ្ញុំទៅតុលាការព្រ.ហ្ម.ទ.ណ្សាលាដំបូងខេត្តកណ្ដាល ដែលមានបណ្ដឹងពីផ្សេងគ្នាគឺ÷១.ប្ដឹងចោទយើងខ្ញុំពីបទបរិហារប.ង្កាច់កេរ្តិ៍២.ប្ដឹងចោទប្រ.កាន់ពីបទផ្ដល់សក្ខីកម្មក្លែង បច្ចុប្បន្នតុលាការ.កំពុងដំណើរ.ការរឿ.ងក្ដីនេះ ដែលធ្វើអោយយើងខ្ញុំខូ..ចកិត្តិយសសេចក្ដីថ្លៃថ្នូរ និងពេលវេលាជាច្រើន។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងលោក អភិបាលខេត្តកណ្ដាល បានចា.ត់តាំងមន្ត្រីក្រោមឱវាទឱ្យមានការសម្រស់សម្រួលជាមួយភាគីដែលបានរំ.លោ..ភជាច្រើនលើ ច្រើនសារដោយមិនទទួលបានផ្លែផ្កា ដោយភាគីអ្នករំ.លោ..ភយកដីផ្លូវសាធាណៈមិនព្រមសម្របសម្រួលបញ្ចប់ឬប្រគល់ដីដែលខ្លួនបានរំ.លោ..ភយក ប្រគល់ជូនឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដូចកាលពីដើមវិញនោះឡើយ។ លិខិតដដែលបញ្ជាក់ថា កន្លងមក អាជ្ញាធរនិងមន្ត្រីពាក់ពន្ធ័ បាន ចុះដោះស្រាយ និងដោយ មានការ ការអន្តរាគមន៍ពីអភិបាលខេត្ត ទើបមានការសម្របសម្រួល នឹងវា..យរបងនោះចោល ដើម្បីបើកផ្លូវឡើងវិញ។ប៉ុន្តែភាគី ឈ្មោះសេង គឹមឡាក់ ប្រពន្ធឈ្មោះ គឹម សុគន្ធា និងឈ្មោះ ចាន់ គឹមឆែ ប្រពន្ធឈ្មោះ សេង ស៊ីវលាង មិនទទួលយកការដោះស្រាយរបស់ អាជ្ញាធរឡើយ ។ទើបលោក អភិបាលខេត្ត បានធ្វើលិខិត ជូនលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២៦ ឲ្យជួ..យ.អន្ត.រាគ.មន៏ ព្រោះករណី ខាងលើ ដើមបណ្តឹងសុទ្ធតែ ព្រះរាជអាជ្ញា) ប្រពន្ធមាន (មុខងារជាចៅក្រម) ។

 

ប្រជាពលរដ្ឋទាំង៨គ្រួសារ ថ្លែងអំណរគុណដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារ ដែលបានជួ..យសម្រស់សម្រួលដោះយស្រាយទទួលបាននៅយុត្តិធម៌បានបើកផ្លូវធ្វើដំណើរដូចពីដើមមកវិញ។ពាក់ពន្ធ័ និងបញ្ហាខាងលើ អង្គភាពយើង មិនតាន់អាចស្វែងរ.កការ បកស្រាយពីភាគី លោក សេង គឹមឡាក់ បាននៅឡើយទេ អង្គភាពយើងរងចាំការបកស្រាយជានិច្ចរាល់ម៉ោងធ្វើការ ។

...

 

សូមបញ្ជាក់ថា យោងតាមមាត្រ៧៤÷ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្ដន្ទាទោស.ពិន័យជាប្រាក់ពី ១០០០០០(មួយសែន)រៀល ទៅ១០០០០០០(មួយលាន) រៀល និងតម្រូវឲ្យរុះរើចេញនៅសំណង់ឬការ្យទាំងឡាយនេះ។ក្នុងករណីរឹងទទឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ 2 (ពីរ) ឆ្នាំ និងពិន័យជាប្រាក់១០០០០០០(មួយលាន)រៀល ទៅ ៤០០០០០០ (បួនលាន)រៀល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print