អ្នកចាត់ការក្រុមជម្រើសជាតិអ៊ីតាលី Gattuso អះអាងថា ការប្រកួតជម្រុះ World Cup គឺជាការប្រកួតដ៏ធំបំផុតក្នុងអាជីពរបស់លោក

ចែករំលែក៖

លោកGennaro Gattuso កាលពីថ្ងៃពុធបានចាត់ទុកការប្រកួតវគ្គPlay-offដណ្តើមកៅអី World Cup របស់អ៊ីតាលីជាមួយអៀរឡង់ខាងជើងថាជាការប្រកួតដ៏សំខាន់បំផុតក្នុងអាជីពគ្រូបង្វឹករបស់គាត់។

 

អ៊ីតាលីធ្វើជាម្ចាស់ផ្ទះទទួលអៀរឡង់ខាងជើងនៅទីក្រុង Bergamo នៅថ្ងៃព្រហស្បតិ៍ដោយព្យាយាមបញ្ចប់ការអវត្តមានរយៈពេល 12 ឆ្នាំពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះពីរលើកចុងក្រោយនៅក្នុងប្រទេសរុស្ស៊ី និងកាតា។

 

Gattuso បានសារភាពថាសម្រាប់គាត់ការប្រកួតនៅថ្ងៃព្រហស្បតិ៍នេះគឺធំជាងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2006 ដែលគាត់បានឈ្នះក្នុងនាមជាកីឡាករសម្រាប់អ៊ីតាលីបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីជាមួយបារាំង។

 

លោកGattuso បានបន្ថែមថា កីឡាករភាគច្រើនរបស់គាត់គឺសុខភាពល្អអាចប្រកួតបានពុំមានបញ្ហារបួសឡើយ លើកលែងតែ ខ្សែការពារ Alessandro Bastoni របស់ Inter Milan និងខ្សែប្រយុទ្ធ Gianluca Scamacca របស់ Atalanta គឺមិនទាន់ច្បាស់។

 

ខ្សែប្រយុទ្ធ Mateo Retegui បានត្រលប់មកកីឡាដ្ឋាន Bergamo ជាកន្លែងដែលគាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Serie A ជាមួយ Atalanta ក្នុងរដូវកាល 2024/25 និងជាកន្លែងដែលគាត់បានស៊ុតបាល់បញ្ចូលទីពីរដងក្នុងការប្រកួតឈ្នះអេស្តូនី 5-0 កាលពីខែកញ្ញាឆ្នាំមុន។

...

 

ប្រសិនបើអ៊ីតាលីយកឈ្នះលើអៀរឡង់ខាងជើង ដែលមិនធ្លាប់បានលេង World Cup ចាប់តាំងពីធ្លាក់ចេញពីវគ្គចែកពូលកាលពី 40 ឆ្នាំមុននោះ ពួកគេនឹងជួបជាមួយក្រុម វេលស៍ ឬ បូស្នៀ  នៅក្រៅផ្ទះនៅថ្ងៃអង្គារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print