កម្លាំងនគរបាលស្រុកកណ្តាលស្ទឹងស្ទាក់ចាប់ថ្នាំញៀនផ្ញើតាមក្រុមហ៊ុនឈានដល់ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងថ្នាំញៀនជាង ២៥ក្រាម

ចែករំលែក៖

ខេត្តកណ្តាល÷ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបើកប្រតិបត្តិការចុះស្ទាក់ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនដែលលួចផ្ញើតាមរយៈក្រុមហ៊ុនវីរៈប៊ុនថាំ ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងរឹបអូសថ្នាំញៀនបាន ១ កញ្ចប់ធំ មានទម្ងន់ ២៥.០៣ក្រាម កាលពីព្រឹកថ្ងៃទី២៥ មីនា ២០២៦ នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែងនៅសាខាផ្សារដើមអំពិល ស្ថិតក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។

 

មុនពេលឈានដល់ការបង្ក្រាបកម្លាំងជំនាញបានទទួល បទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ថាមានមុខសញ្ញាលួចផ្ញើសម្ភារៈសង្ស័យជាគ្រឿងញៀនតាមក្រុម ហ៊ុនមួយ។ ភ្លាមៗនោះ កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចុះទៅកាន់ទីតាំងនោះដោយ មានការសម្របសម្រួលពីភ្នាក់ងារក្រុមហ៊ុន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗនៅកន្លែងកើត ហេតុឈ្មោះ ឆេន រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ រួមទាំងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ១ កញ្ចប់ធំទម្ងន់ ២៥.០៣ក្រាម និងទូរស័ព្ទដៃ ១គ្រឿង។

 

បន្ទាប់ពីឃាត់ខ្លួននិងសួរចម្លើយជនសង្ស័យឈ្មោះ ឆេន រតនា រួចមក កម្លាំងសមត្ថកិច្ចបានបន្តពន្លាតការ ស្រាវ ជ្រាវរហូតឈានទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ លឹម សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ នៅចំណុចភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ព្រមទាំងដក ហូតទូរស័ព្ទដៃបាន ១គ្រឿងបន្ថែមទៀត (សរុបទូរស័ព្ទ ២គ្រឿង ម៉ាក iPhone 6 និង OPPO) ហើយបញ្ជូនខ្លួនមកកាន់ផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត។ ដោយឡែក តាមការពិនិត្យទឹកនោមរបស់ជន សង្ស័យទាំង ២នាក់ គឺសុទ្ធតែមានផ្ទុកសារធាតុញៀនន(+)ដូចគ្នា។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ លឹម សំណាង បានសារភាពថា ខ្លួនពិតជាអ្នកនៅពីក្រោយដោយបានចាត់ចែងឲ្យឈ្មោះ ឆេន រតនា ទៅទាក់ទងជាមួយឈ្មោះ ញ៉ាញ់ ដើម្បីរកទិញថ្នាំញៀនយកមកលក់បន្ត។ ចំណែកជនសង្ស័យឈ្មោះ ឆេន រតនា បានសារភាពរៀបរាប់ថា បន្ទាប់ពីទាក់ទងឈ្មោះ ញ៉ាញ់ រួចមក បុគ្គលនេះបានណែនាំបន្តឲ្យខ្លួនទាក់ទងទៅមេក្លោងម្នាក់ទៀតឈ្មោះ ខួច ទើបខ្លួនសម្រេចចិត្តកម្ម៉ង់ទិញថ្នាំញៀនក្នុងតម្លៃ ៧០ម៉ឺនរៀល ដោយបានវេរលុយថ្លៃកក់មុនចំនួន ២០ម៉ឺនរៀល។ ជនសង្ស័យបានបញ្ជាក់ថា នេះគឺជាការកម្ម៉ង់ទិញលើកទី១របស់ខ្លួនដើម្បីយកមកលក់បន្ត ខណៈរូបគេនិងបក្ខពួកក៏ជាអ្នកសេពគ្រឿង ញៀនរយៈពេល ២ឆ្នាំមកហើយផងដែរ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមវែកមុខរកបក្ខពួកឈ្មោះ ញ៉ាញ់ និងឈ្មោះ ខួច យកមកផ្តន្ទាទោសដោយមិនឲ្យរួចខ្លួនឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print