ហាងលក់រាយរបស់ជប៉ុន Daiso នឹងបិទហាងទីពីរនៅសិង្ហបុរីក្នុងរយៈពេល 4 ខែខាងមុខ

ចែករំលែក៖

ក្រុមហ៊ុនលក់រាយជប៉ុន Daiso ដែលលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះតម្លៃសមរម្យ កំពុងរៀបចំបិទហាងទីពីររបស់ខ្លួននៅ សិង្ហបុរី ក្នុងរយៈពេលតែ 4 ខែ បន្ទាប់ពីដំណើរការរយៈពេល 18 ឆ្នាំ។

ហាងនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ 2008 ហើយបានពង្រីកនៅឆ្នាំ 2021 ដោយបន្ថែមហាងគំនិត Threeppy ដែលផ្តល់ផលិតផល “ស្អាត និងទាន់សម័យ”។

បើយោងតាមសារព័ត៌មាន  AsiaOne ការសម្រេចនេះកើតឡើងបន្ទាប់ពី Daiso បានបិទហាងនៅផ្សារទំនើប100 AM Mall កាលពីខែខែមករានិងនៅហាង Kinex នៅតំបន់ Tanjong Katong កាលពីខែកក្កដា។

គិតត្រឹមថ្ងៃទី 26 មីនា Daiso មានសរុប 33 សាខា នៅក្នុង សិង្ហបុរី។ ផលិតផលមានតម្លៃចាប់ពី  2 ដុល្លារសិង្ហបុរី (ប្រហែល 1.56ដុល្លារអាមេរិក) ហើយអាចឡើងដល់  20 ដុល្លារសិង្ហបុរី សម្រាប់ទំនិញពិសេស (មិនរាប់បញ្ចូលពន្ធ)។

ផលិតផល Daiso រួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ប្រដាប់ក្មេងលេង សម្ភារៈការិយាល័យ ការតុបតែង និងផលិតផលធ្វើជាអំណោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print