លោក ហ៊ុន ម៉ានី៖ មិនពង្រីកតែពង្រឹង ដោយកាត់បន្ថយអគ្គនាយកដ្ឋាន ៣ និងនាយកដ្ឋាន ២៦ នៅតាមក្រសួង-ស្ថាប័ន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងជំហានដ៏សំខាន់មួយនៃការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសថា ក្រសួង-ស្ថាប័នចំនួន ១២ បានសម្រេចកាត់បន្ថយរចនាសម្ព័ន្ធថ្នាក់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជាច្រើន ដើម្បីឆ្លើយតបទៅនឹងអភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និងបង្កើនស័ក្តិសិទ្ធិភាពការងារ។

ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ។ លោកបានបញ្ជាក់ថា ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធនេះ មិនមែនធ្វើឡើងក្នុងគោលបំណងពង្រីកតួអង្គរដ្ឋបាលនោះទេ ប៉ុន្តែគឺជាការសម្រិតសម្រាំងមុខងារស្នូល ដើម្បីធានាឱ្យបាននូវវិន័យ សីលធម៌វិជ្ជាជីវៈ និងការផ្ដល់សេវាសាធារណៈប្រកបដោយស្ថិរភាព៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print