កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនក្មេងទំនើងពីរនាក់បង្ហោះម៉ូតូ នឹងបង្កភាពរញេរញ៉ៃរកវ៉ៃគេឯងតាមផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៦នេះថា កម្លាំងកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាបន្តបន្ទាប់ ក្រោយពីពួកគេទាំងអស់នេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ នឹងបង្កភាពរញេរញ៉ៃរកវៃគេឯងតាមផ្លូវសាធារណះ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

 

ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១:២០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦កន្លងមកនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីស្រាវជ្រាវ បង្ក្រាបទស្មើល បានបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពរោទិ៍ម៉ូតូបង្កឲ្យមានសំឡេងលឺខ្លាំងមុខបន្ទាយ នឹងបង្កភាពរញេរញ៉ៃរកវៃគេឯងតាមផ្លូវសាធារណះ នៅចំណុចផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

 

ក្មេងទំនើងទី១.ឈ្មោះ ម៉េង ប៊ុនធី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅបច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតក្នុងភូមិអង្គសេរី សង្កាត់ រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ និងទី២.ឈ្មោះ រ៉ុច សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ មានទីលំនៅបច្ចុប្បន្នរស់នៅបន្ទប់ជួលស្ថិតក្នុងភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

 

ចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូចំនួន០១គ្រឿង ០២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1W9986,ទូរស័ព្ទចំនួន ១ គ្រឿងម៉ាស12Promax nigខ្សែចំនួន០១ លោហ:ធាតុ (សង្ស័យ ផ្លាកទីន)។

 

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០១គ្រឿង យកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print