ក្រសួងការបរទេស ទស្សនកិច្ចរបស់អង្គទូតទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅ កាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

 

គណៈប្រតិភូបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជាចំនួន ៧៦ គ្រួសារ ដែលកំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន ក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅក្នុងស្រុកវាលវែង ចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងដែលមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ ខ្លួន ដែលស្ថិតក្នុងតំបន់ ដែលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។

 

បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ(ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រ ដោយរាប់បញ្ចូលទាំងទូកុងតឺន័រចំនួន៣ បន្ថែមទៀត ដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះ សម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក។

...

 

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ភ្ជាប់ការប្តេជ្ញាចិត្ត មុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធ នានា ដោយប្រកាន់ភ្ជាប់នូវគោលជំហរជាគោលការណ៍របស់កម្ពុជាថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការ ប្រើកម្លាំងនោះឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print