ក្មេងប្រុសជាសិស្សសាលាអាយុ៨ឆ្នាំ ម្នាក់ បានលង់ទឹកស្លាប់ ក្រោយពេលឳពុកត្រឡប់មកពីធ្វើការ  

ចែករំលែក៖

ខេត្តកណ្តាល÷ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងនៅរសៀលថ្ងៃទី២៨ខែមីនា នេះអំពីករណីថ្មីប្រុសម្នាក់លង់ ទឹកស្លាប់នៅភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ដែលធ្វើឲ្យឳពុករន្ធត់ស្លុតចិត្ត ក្រោយត្រឡប់មកពីធ្វើការ បែជាកូនប្រុសអាយុទើប៨ឆ្នាំ ជាសិស្សសាលា បានរលត់សង្ខារដោយសារលង់ក្នុងទឹកទន្លេ។ ហេតុការណ៍ដ៏សោកសង្រេងបានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៦នៅចំណុចច្រាំងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

 

លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា កុមារារងគ្រោះឈ្នោះ ភារម្យ វណ្ណារិទ្ធអាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានបញ្ជាលោកអធិការរងផ្នែកយុត្តិធម័ កម្លាំងជំនាញពិនិត្យវិភាគទីតាំងកើតហេតុ សហការជាមួយ កម្លាំងប៉ុស្តិ៍ស្វាយប្រទាល អាជ្ញាធរ និងលោកគ្រូពេទ្យ ចុះដល់ចំណុចសពកុមាររងគ្រោះ ។

 

តាមការបំភ្លឺពីឈ្មោះ ស្ងួត ភារម្យ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករត្រូវជាឪពុកបង្កើតបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាកើតហេតុខ្លួនបានចេញពីធ្វើការមកដល់ផ្ទះស្រែកហៅកូន តែមិនលឺកូនតបឆ្លើយ ក៏ បានជិះម៉ូតូដើររក ជួបនឹងក្មេងៗពីរនាក់ប្រាប់ថា កូនពូឯង មុជទឹកទន្លេជាមួយខ្ញុំហើយវាបានឡើងទៅផ្ទះមុនខ្ញុំបាត់ហេីយ …. ។ បន្ទាប់មកខ្លួនក៏បានជិះម៉ូតូស្វែងរកកូនក៏នៅតែរកមិនឃើញ ក៏ត្រឡប់មកឱ្យក្មេងទាំងពីរនាក់ ទៅចង្អុលបង្ហាញកន្លែងមុជទឹក ក៏រកមិនឃើញ ដោយមានការសង្ស័យ ឳពុកក៏បានពឹងឱ្យអ្នកភូមិជួយចុះរាវក្នុងទឹកទន្លេ ហើយមួយសន្ទុះក៏រាវរកឃើញកូន ប្រុសស្រង់ឡើងមកលើគោក ធ្វើចលនា ប៉ុន្តែកុមាររងគ្រោះ បានស្លាប់ទៅហើយ ។

 

ក្រោយសមត្ថកិច្ចជំនាញពិនិត្យកោសលវិច្ច័យ ពុំមាន

...

ស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ និងយោងលោក គ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ធានថា កុមាររងគ្រោះស្លាប់ដោយសារលង់ទឹក ក៏បានប្រគល់សពកុមាររង គ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print