ជន​សង្ស័យ​ប្រុសស្រី០៨នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួចនិងទទួលផលចោរកម្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​ដោយ​មាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នង​ការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៦​នេះ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ជីវ័ន្ត​ ស្នង​ការ​រង​ផែន​ការ​ងារ​ព្រហ្ម​ទណ្ឌដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៨នាក់​ ពាក់​ព័ន្ធ​ករណី​លួចកាច់សោកម៉ូតូ និងទទួល​ផល​ចោ​រកម្ម​។

លោក​វរសេនីយ៍ឯក​ ភឿង​ ម៉ាន់សឹង្ហ​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធធ្ងន់បានឲ្យដឹងថា ក្រៅពីឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង០៨នាក់ កម្លាំងនគរបាលបានធ្វើការដកហូតវត្ថុតាង , ម៉ូតូម៉ាកស្កុបពីពណ៌ទឹកក្រូច ០១គ្រឿង គ្មានផ្លាកលេខ(ម៉ូតូជនរងគ្រោះ) ម៉ូតូម៉ាកហុងដាពណ៌ខ្មៅ អត់ផ្លាកលេខ០១គ្រឿង ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៨នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសពិតប្រាកដមែន បន្ទាប់មកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ។ ចំណែកជន សង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print