ភ្នំពេញ : នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចូលរួមពិធីពុទ្ធាភិសេកព្រះពុទ្ធរូប នៅព្រះវិហារបុរាណវត្តរកាកណ្ដាល ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ។
ព្រះវិហារបុរាណវត្តរកាកណ្ដាលដែលមានអាយុកាលជាង ១០០ឆ្នាំ គឺជាសំណង់បេតិកភណ្ឌដ៏សំខាន់មួយដែលបង្ហាញពីស្ថាបត្យកម្ម និងសិល្បៈខ្មែរក្នុងតំបន់ ស្ថិតតាមដងទន្លេមេគង្គ ក្នុងសង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។ គំនូរ និងចម្លាក់ដែលឆ្លាក់លេីឈេីយ៉ាងប្រណីត នៃព្រះវិហារនេះ មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ។ ព្រះវិហារបុរាណនេះត្រូវបានជួសជុលដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន០២លើក ដោយលេីកទី១ក្នុងខែកញ្ញា ឆ្នាំ២០០២ និងលេីកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៥៕
ដោយ : សិលា










