គ្រូបង្វឹកអ៊ីតាលីលោក Gennaro Gattuso មានអារម្មណ៍រំជួលចិត្ត និងសុំទោស បន្ទាប់ពីក្រុមរបស់គាត់បានរងបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីនៅបូស្នៀកាលពីថ្ងៃអង្គារ ហើយបានបាត់ឱកាសទៅលេងការប្រកួត World Cup ជាលើកទីបីជាប់ៗគ្នារបស់ពួកគេ ប៉ុន្តែគាត់បានបដិសេធមិននិយាយអំពីអនាគតរបស់គាត់។
អ៊ីតាលី ដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក 4 សម័យកាល និងជាជើងឯកចុងក្រោយក្នុងឆ្នាំ 2006 បាននាំមុខមុនក្នុងការប្រកួតនៅទីក្រុង Zenica ប៉ុន្តែបន្ទាប់ពីនៅសលើគ្នាតែ 10 នាក់ ពួកគេត្រូវបានតាមស្មើមកវិញដោយម្ចាស់ផ្ទះបូស្នៀតរហូតដល់ចប់កាត់សេចក្តីដោយបាល់ប៉េណាល់ទី។ អ៊ីតាលីបានខកខានការប្រកួតបីលើកជាប់ៗគ្នា បន្ទាប់ពីខកខាននៅប្រទេសរុស្ស៊ីក្នុងឆ្នាំ 2018 និង កាតាឆ្នាំ 2022 ។
បូស្នៀ-ហឺហ្សេហ្គោវីណា និងប្រធានក្រុម Edin Dzeko វ័យ 40 ឆ្នាំ ពេលនេះបានលេងជាលើកទី 2 ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយនឹងត្រូវជួបជាមួយកាណាដា កាតា និងស្វីសក្នុងពូល B នៅរដូវក្តៅនេះ៕










