Unilever និង McCormick ចុះកិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុនអាហារយក្សថ្មីមួយតម្លៃ 65 ពាន់លានដុល្លារ

ចែករំលែក៖

ក្រុមហ៊ុន Unilever បានប្រកាសនៅថ្ងៃអង្គារថា ខ្លួននឹងបញ្ចូលអាជីវកម្មផ្នែកអាហាររបស់ខ្លួនជាមួយក្រុមហ៊ុនផលិតគ្រឿងទេស McCormick & Company ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយដែលមានតម្លៃប្រហែល 65 ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងធំបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មអាហារ។

 

កិច្ចព្រមព្រៀងនេះគឺជាជំហានធំបំផុតរបស់ CEO Fernando Fernandez ចាប់តាំងពីគាត់ចូលកាន់តំណែងនៅខែមីនា ឆ្នាំ 2025 ហើយកើតឡើងបន្ទាប់ពីគាត់បានបញ្ចប់ការបំបែកអាជីវកម្មការ៉េមរបស់ Unilever កាលពីឆ្នាំមុន ដែលមានម៉ាកល្បីៗដូចជា Ben & Jerry’s និង Magnum។

 

បើទោះបីជាអាជីវកម្មអាហាររបស់ Unilever មានអត្រាប្រាក់ចំណេញខ្ពស់ក៏ដោយ កំណើនការលក់នៅតែយឺតជាងផ្នែកផលិតផលថែរក្សាផ្ទាល់ខ្លួន និងសម្រស់ ដែលបានប៉ះពាល់ដល់គោលដៅរបស់ក្រុមហ៊ុនក្នុងការបង្កើនប្រាក់ចំណូលសរុប 4%-6% ក្នុងរយៈពេលខាងមុខ។

 

សម្ពាធពីអ្នកវិនិយោគឲ្យលក់ ឬកាត់បន្ថយអាជីវកម្មអាហារបានកើនឡើង បន្ទាប់ពីមានព័ត៌មាននៅឆ្នាំ 2022 ថា អ្នកវិនិយោគធំ Nelson Peltz បានទិញភាគហ៊ុនក្នុង Unilever។ គាត់ត្រូវបានគេភ្ជាប់ជាមួយការចាកចេញរបស់ CEO មុនៗគឺ Alan Jope និង Hein Schumacher ខណៈដែល Fernandez ត្រូវបានតែងតាំងដើម្បីធ្វើឲ្យរចនាសម្ព័ន្ធអាជីវកម្មកាន់តែមានប្រសិទ្ធភាព។

 

ទោះជាយ៉ាងណា ភាគហ៊ុន Unilever បានធ្លាក់ចុះ 3% ទៅកម្រិតទាបជិតមួយឆ្នាំ ខណៈអ្នកវិភាគ និងអ្នកវិនិយោគបានរិះគន់រចនាសម្ព័ន្ធកិច្ចព្រមព្រៀងនេះ។ នៅពេលដូចគ្នា ភាគហ៊ុន McCormick ក៏ធ្លាក់ចុះ 9% នៅពេលទីផ្សារអាមេរិកបើកជួញដូរ។

...

 

បន្ទាប់ពីការបញ្ចូល Unilever និងអ្នកវិនិយោគរបស់ពួកគេនឹងកាន់កាប់ភាគហ៊ុនប្រហែល 65% នៃក្រុមហ៊ុនថ្មី ដែលមានតម្លៃប្រហែល 29.1 ពាន់លានដុល្លារ តាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមហ៊ុនទាំងពីរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print