នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ជាបុរសក្លែងជាស្រី ក្រោយផ្សព្វផ្សាយព័ត៌មានញុះញង់ឲ្យមានការរើសអើងសមត្ថកិច្ច ដោយសារខឹសមត្ថកិច្ចផាកពិន័យ២លានរៀល បើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត 0,55 Mg/l

ចែករំលែក៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា: កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤:៣០នាទី បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ដែលពាក់ព័ន្ធនឹងករណីរួមមាន:

 

១-បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍។

២-ប្រើប្រាស់ឯកសារសារធារណៈក្លែង (ក្លែងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឈ្មោះ ប៉ែនភ័ក្រ សុរីធន់ លេខ០១១០៦ ៥៤៩៩៩) ។

 

ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ ភេទ ប្រុស (ភេទប្រុសក្លែងភេទស្រី) ឆ្នាំកំណើត១៩៩៦ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ THE DRINK ប្រព្រឹត្តនៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២៤និង ៣០នាទី។

 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពខ្លួនពិតជាស្រវឹង ផឹកស្រាបៀរជាមួយមិត្តភក្តិ៣នាក់ នៅផ្ទះរបស់ខ្លួនស្ទឹងមានជ័យ ហើយបន្ទាប់មកក៏ធ្វើដំណើរក្នុងគោលបំណងមកផ្ទះមួយទៀត នៅបុរី ប៉េង ហួត ផ្លូវ ម៉ុង ប្ញទ្ធី ចំណែកក្រដាស់ប័ណ្ណចុងសន្លឹកផាកពិន័យ ខណៈខ្លួនបើករថយន្តចេញពីកន្លែងសមត្ថកិច្ច ក៏ក្រញីចុចកញ្ចក់រថយន្តបោះចោលបាត់។

 

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។

 

សូមបញ្ជាក់: នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣:៣០នាទី កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងពេលយប់ នៅលើផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 

លុះនៅម៉ោង២៤:៣០នាទី ឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្តកិច្ច បានឃាត់រថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ផ្លាកលេខភ្នំពេញ 2BV-5087 ដើម្បីសហការត្រួតពិនិត្យជាតិអាល់កុល ខណៈនោះអ្នកបើកបររថយន្តបានសហការផ្លុំឧបករណ៍វាស់ជាតិអាល់កុល ដោយលើកទី១និងទី២ផ្លុំមិនបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ។ បន្ទាប់មកសមត្ថកិច្ចក៏បានពន្យល់ណែនាំអ្នកបើកបររថយន្តនោះ អំពីរបៀបបច្ចេកទេសផ្លុំ ហើយឲ្យផ្លុំលើកទី ៣ ទើបគាត់ផ្លុំបានលទ្ធផលពិនិត្យឃើញ 0,55 Mg/l ហើយសមត្ថកិច្ចបានបំពេញឯកសារផាកពិន័យនិងចេញប័ណ្ណពិន័យត្រឹមត្រូវតាមច្បាប់ជូនទៅអ្នកបើកបរ ខណៈនោះគឺគាត់ក៏ពុំបាន បដិសេធឬតវ៉ា អ្វីឡើយ និងយល់ព្រមផ្តិតមេដៃទទួលការផាកពិន័យពីសមត្ថកិច្ច។

 

ក្រោយពីធ្វេីការពិន័យរួច សមត្ថកិច្ចមិនទាន់អនុញ្ញាតឲ្យគាត់ទៅនោះទេ ដោយរង់ចាំ (ស្វាងស្រាសិន) ទេីបបានអនុញ្ញាតឲ្យគាត់បើករថយន្តបន្តដំណើរទៅមុខ។

 

លុះព្រឹកឡើងថ្ងៃដដែលអ្នកបើករថយន្តខាងលើបែផុសផ្សព្វផ្សាយព័ត៌មានមិនពិតមានលក្ខណៈញុះញង់ ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សមត្ថកិច្ច ជាពិសេសនាំឲ្យមហាជនយល់ច្រឡំមកលើសមត្តកិច្ច តាមបណ្តាញសង្គមដែលបានផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ Kim Ya An ដែលមានខ្លឹមសារថា “ជួយស៊ែរមួយបងប្អូនបង្ខំឲ្យយើងផ្លុំលើកទីមួយអត់ បង្ខំឲ្យយើងខ្ញុំ5.6ដងទៀតធ្លុំរហូតដល់អស់500$ (ពុករលួយសម្លា ..;ប់ប្រជាជនទាំងរស់ និងខ្លឹមសាររបៀបញុះញង់មួយចំនួនទៀតផងដែរ ដែលខ្លឹមសារទាំងនេះមិនឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចដែលបានបំពេញភារកិច្ចដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្នុងការធានាការពារអាយុជីវិត ក៏ដូចជាការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលគ្រោះថ្នាក់ភាគច្រើនផ្តើមចេញពីគ្រឿងស្រវឹង បង្កឲ្យមានការកើតឡើងញឹកញាប់ នៅពេលយប់ បណ្តាលឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋគួរឲ្យបារម្ភ។

 

ពោលសមត្ថកិច្ចបំពេញភារកិច្ចតាមបទបញ្ជា និងអនុវត្តតាមច្បាប់ត្រឹមត្រូវ ទោះមានប្រជាពលរដ្ឋខ្លះមិនសប្បាយចិត្ត ចំពោះការចុះអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល ប៉ុន្តែក៏មានប្រជាពលរដ្ឋភាគច្រើនដែលចូលរួមគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៏បានគាំទ្រចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នៅពេលយប់ និងចុះត្រួតពិនិត្យជាតិអាល់កុលនេះផងដែរ។

 

អាស្រ័យដូចបានជម្រាបជូនរាល់ខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print