“លោក រ៉ាត់ ដារ៉ារ័ត្ន ថ្លែងអំណរគុណ ICRC ចំពោះការដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ”

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការពារជាតិ​ បានឱ្យដឹងថា​ ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦​ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa NAZEMI SALMA ប្រធានគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

កិច្ចជំនួបនេះបានផ្តោតទៅលើការផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗដែលពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងកិច្ចការដែលគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ។

...

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ឯកក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង ១៨រូប មកកាន់មាតុភូមិវិញដោយសុវត្ថិភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print