ខេត្តកំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពី តំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលនៃអធិការនគរបាលស្រុកបសេដ្ឋ បានទទួលជនសង្ស័យ ជាអតីតព្រះសង្ឍព្រះនាម (ភ័ណ្ឌ ផាត់យុទ្ធ) ព្រះជន្មាយុ ២១ព្រះវស្សា អះអាងថា គង់នៅវត្តចំបក់ ស្រុកកំណើតនៅភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។
ស្ដីពីដំណេីររឿងដោយមានករណីឆបោកបន្លំយកគ្រឿងអលង្ការ មានតម្លៃជាទ្រព្យសម្បត្ដិដាក់ក្នុងផ្លូវអរូបិពិធីបណ្ដេញខ្មោចព្រាយបិសាចដែលជាការភូតកុហកពីបុគ្គលសង្ឍខាងលេី ជាមួយនិងញោមម្ដាយព្រះសង្ឍមួយអង្គទៀតដែលបានជួបគ្នាក្នុងពិធីសាសនាមួយនៅក្នុងវត្ដនៅផ្សាស្លាបលែង ស្រុកបសេដ្ឋ នាពេលមួយកន្លងទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបន្លំយកគ្រឿង អលង្ការរត់ចោលពិធីទាំងយប់អាធាត្រ ទាំងដែលខ្មោច ព្រាយបិសាចមិនទាន់ចេញផង ។
សមត្ថកិច្ចបានទទួលបណ្ដឹងនិងមនុស្សបានធ្វេីការសាកសួរជនសង្ស័យខាងលេីបានឆ្លេីយសារភាពទទួលស្គាល់កំហុសទាំងអស់និងប្រាប់ថាពិតបានយកគ្រឿងអលង្ការទៅលក់នៅតូបមួយកន្លែងនៅជិតម្ដុំផ្សា ៧មករា ។
តាមលទ្ធផលជាក់ស្ដែងបុគ្គលឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ នេះកាលនៅជាព្រះសង្ឍ បានរៀនសូត្រធម៌វិន័យជ្រៅ ជ្រះនិងបានបន្លំខ្លួនទៅនៅវត្ដល្បី ដែលមានព្រះសង្ឍចេញចូលច្រេីនរួចទាក់ទងទំនាក់ទំនងមកលេងវត្ដនិងអួតបញ្ចុះបញ្ចូលថាខ្លួនមានបារមីកាន់ពូកែនិងមានកូនសិសគុណសុទ្ធតែឯកឧត្ដម លោកជំទាវ ឧកញ៉ាដែល
ចូលចិត្ដនិងជឿជាក់ជួយឧបត្ថម្ភនូវបច្ច័យដេីម្បីកសាងទីសក្ការៈសាលាបាលី ។ ល។ បេីវត្ដត្រូវការចាំខ្លួនជួយឱ្យកូនសិស្សគុណផ្ដល់បច្ច័យឱ្យមកកសាង តែមុនឱ្យរកលេសនេះ ភរនោះខ្ចីលុយដេីម្បីយកធ្វេីនេះធ្វេីនោះ រហូតបោកប្រាស់ព្រះចៅអធិការវត្ដមួយចំនួនបានប្រាក់ជាច្រេីនរួចរត់គេចមិនត្រឡប់ទៅវិញជាច្រេីនវត្ដ ការឆបោកមកពីការលង់ជឿចង់បានផលប្រយោជន៍ពីឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធថា ជួយកសាងអោយវត្ដ ។
ចំពោះជនសង្ស័យខាងលើ កម្លាំងជំនាញបានឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យប្រឆាំងភេរវកម្មនិងឧក្រឹដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្ដដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










