ខេត្តបាត់ដំបង៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។ ដើម្បីអនុវត្តតាម
ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថាគ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពី សំណាញ់ច្បាប់បានឡើយ៕
...
ដោយ៖ ជ្រោយពេជ្រ










