ភ្នំពេញ៖ តម្លៃហាងឆេងមាសក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ទី០២ ខែមេសា ឆ្នាំ២០២៦នេះ បានធ្លាក់ចុះវិញដល់ ៥៦៨ ដុល្លារ ក្នុងមួយជី បន្ទាប់ពីបានកើនឡើង ៥៧៥ ដុល្លារ ក្នុងមួយជី កាលពីថ្ងៃពុធ ដោយសារតែភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការបិទច្រកសមុទ្រហូមូស្ស។
ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities លោក ឡុង សំណាង បានយល់ឃើញថា៖«ខ្ញុំគិតថា បើផ្ទុះសង្គ្រាមម្ដងទៀត មិនប្រាកដថា មាសអាចធ្លាក់ចុះទៀតទេ ព្រោះសង្គ្រាមម្ដងនេះ យើងបានមើលឃើញហើយថា ផលចំណេញដែលកើតឡើងដល់សហរដ្ឋអាមេរិកមានអ្វីខ្លះ ហើយបើម្ដងនេះទៀត ត្រូវរ៉ែកពន្ធនូវសម្ពាធ ការបាត់បង់ជាច្រើនថែមទៀត អញ្ចឹងធ្វើឱ្យសេដ្ឋកិច្ច វាមានបញ្ហាដែរ»។
ក្រុមហ៊ុន Goldman Sachs បានព្យាករថា តម្លៃមាសនឹងកើនឡើងដល់ ៥៤០០ ដុល្លារ ក្នុងមួយអោន ឬស្មើនឹង ៦៥០៦ ដុល្លារ ក្នុងមួយតម្លឹង នៅដំណាច់ឆ្នាំ ២០២៦នេះ ជំរុញដោយក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក និងការបន្តទិញមាសចូលរបស់ធនាគារកណ្ដាល៕
ដោយ៖តារា










