ក្មេងប្រុសស្រី២នាក់បងប្អូនចុះលេងទឹកស្ទឹង លង់ស្លាប់២នាក់នៅស្រុកសណ្តាន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសស្រី២នាក់បងប្អូន ចុះលេងទឹកស្ទឹងសែន ជាអកុសលលង់ស្លាប់ទាំង ២នាក់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅភូមិពាមក្លែង ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

តាមសមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់ ឈ្មោះ សួន សុខលាប ភេទស្រី អាយុ ១២ឆ្នាំ និងឈ្នោះ សួន សុខរ៉ាឌី ភេទប្រុស អាយុ ៨ឆ្នាំ មានឪពុកជាគ្រូបង្រៀន ឈ្មោះ សុខ ដានី រស់នៅភូមិពាមក្លែង ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

 

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះទាំង ២នាក់ បងប្អូនបាននាំគ្នាទៅលេងទឹកស្ទឹងសែន ជាអកុសលបានលង់ស្លាប់ បង្កឱ្យផ្អើលអ្នកភូមិជួយចុះស្វែងរកស្រង់ឡើង សមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print